Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤

Media LNN | Feb 20, 2024
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤
Clinic narith

 

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួងបញ្ជាក់ថា ជ្រលងសម្ពាធទាបមានឥទ្ធិពលអូសបន្លាយ ពីឈូងសមុទ្របេងហ្គាល់រហូតដល់ឈូងសមុទ្រថៃ និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថយឥទ្ធិពល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៖

១. តំបន់វាលទំនាប ៖
* សីតុណ្ហភាពមធ្យមអប្បបរមា២៥°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C (អង្សាសេ) ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្រប់ដណ្តប់លើផ្ទៃដី៥% និងមានខ្យល់បក់មកពីទិសបូព៌មានល្បឿន២ម៉ែត្រ/វិនាទី។

២.តំបន់ខ្ពង់រាប ៖
* សីតុណ្ហភាពមធ្យមអប្បបរមា២៤°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C (អង្សាសេ) ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌មានល្បឿន២ម៉ែត្រ/វិនាទី ដោយឡែកនៅខេត្តកំពង់ស្ពឺ មានភ្លៀងធ្លាក់ខ្សោយគ្រប់ដណ្តបលើផ្ទៃដី៥%។

៣.តំបន់មាត់សមុទ្រ ៖
* សីតុណ្ហភាពមធ្យមអប្បបរមា២៥°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C (អង្សាសេ) ផ្ទៃមេឃមានពពកពីតិចទៅមធ្យម មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្រប់ដណ្តប់លើផ្ទៃដី២០% ខ្យល់បក់មកពីទិសនិរតី មានល្បឿន ៥ម៉ែត្រ/វិនាទី។
* រលកសមុទ្រមានកម្ពស់អប្បបរមា១,២៥ម៉ែត្រ និងកម្ពស់អតិបរមា២,៥០ម៉ែត្រ៕