Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋសភាបោះឆ្នោតយល់ព្រមលើការតែងតាំងសមាសភាពរាជរដ្ឋាភិបាលចំនួន៣រូប ជាឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី

Media LNN | Feb 21, 2024
រដ្ឋសភាបោះឆ្នោតយល់ព្រមលើការតែងតាំងសមាសភាពរាជរដ្ឋាភិបាលចំនួន៣រូប ជាឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី
Clinic narith

 

(ភ្នំពេញ)៖ នៅថ្ងៃនេះសមាជិក-សមាជិការដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងសមាសភាពរាជរដ្ឋាភិបាលបំពេញបន្ថែមចំនួន៣ ជាឧបនាយករដ្ឋមន្រ្តី ១រូប និងទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ២រូប។

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហារដ្ឋសភាអធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំសម័យប្រជុំវិសាមញ្ញ ​នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ​សមាសភាពរាជរដ្ឋាភិបាលចំនួន៣រូប។

សម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដែលដំណើរការនៅថ្ងៃនេះមានការអញ្ជើញចូលរួមពី​សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី និងសម្តេចតេជោ ហ៊ុន សែន ប្រធាន​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ ​រួមទាំងសមាជិក-សមាជិការ​ដ្ឋសភាសរុបចំនួន១២០រូប។

ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីសមាជិក-សមាជិការដ្ឋសភាមានសំឡេងគាំទ្រចំនួន ១២០សំឡេង។

ការបោះឆ្នោតគាំទ្ររបស់រដ្ឋសភាធ្វើឡើង បន្ទាប់ពីមានរសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្មីៗដែលស្នើសុំរដ្ឋសភាពិនិត្យ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត​លើ​ការតែងតាំងសមាសភាពរាជរដ្ឋាភិបាលបំពេញបន្ថែមចំនួន៣រូបនោះ​ រួមមាន៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្រ្តី, ឯកឧត្តម ស្រ៊ី ថាមរុង្គ និង ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។