Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឆ្នាំ២០២៣ កម្ពុជាមានរោងចក្របង្កើតថ្មី ២៤១រោងចក្រ ខណៈបានបិទទ្វារជិត១០០រោងចក្រ

Media LNN | Feb 21, 2024
ឆ្នាំ២០២៣ កម្ពុជាមានរោងចក្របង្កើតថ្មី ២៤១រោងចក្រ ខណៈបានបិទទ្វារជិត១០០រោងចក្រ
Clinic narith

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៣ របាយការណ៍ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា មានរោងចក្រធុនធ្ងន់បង្កើតថ្មីចំនួន ២៤១​រោងចក្រ និងបិទទ្វារ មានចំនួន ៩៨រោងចក្រ។

ជាមួយគ្នានេះដែរ បើមើលជារួម ដោយគិតត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាមានរោងចក្រធន់ធ្ងន់សរុបរហូតដល់ ២.១២៥រោងចក្រ កើនឡើង ៧.២១ភាគរយ ធៀបនឹងឆ្នាំ២០២២។

គួរបញ្ជាក់ទៀតថា រោងចក្រធុនធ្ងន់ដែលកំពុងដំណើរការនៅទូទាំងប្រទេស មានទុនវិនិយោគសរុប ១៨.៥៦​ពាន់លានដុល្លារ កើនឡើង ១១.២៤ភាគរយ ធៀបនឹងឆ្នាំ២០២២។

យោងតាមរបាយការណ៍ដដែលបញ្ជាក់ទៀតថា តម្លៃបរិមាណផលិតមានចំនួន ១៦.៣៦ពាន់លានដុល្លារ កើនឡើង ៥៣១ដុល្លារ ឬស្មើនឹងប្រមាណ៣.៣៥ភាគរយ ធៀបនឹងឆ្នាំ២០២២។​

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើឡើងក្នុងសន្និបាតបូកសរុបការងារប្រចាំរបស់ក្រសួងនៅថ្ងៃទី២០ ខែកុម្ភៈ ថា វិស័យឧស្សាហកម្មរួមចំណែកកំណើនសេដ្ឋកិច្ចប្រមាណ ៧.៧ភាគរយ ក្នុងឆ្នាំ២០២៣។

ឯកឧត្តមមានប្រសាសន៍ថា៖ “សម្រាប់ឆ្នាំ២០២៤ វិស័យឧស្សាហកម្ម ត្រូវបានព្យាករនឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់៨.៥ភាគរយ ដោយសារការរំពឹងទុកការកើនឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ”៕