Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ូទី ថានឹងបង្កើនការវាយប្រហារ ក្នុងតំបន់សមុទ្រក្រហម ដោយប្រើអាវុធក្រោមសមុទ្រ

Media LNN | Feb 23, 2024
ក្រុមហ៊ូទី ថានឹងបង្កើនការវាយប្រហារ ក្នុងតំបន់សមុទ្រក្រហម ដោយប្រើអាវុធក្រោមសមុទ្រ
Clinic narith

(ឌូបៃ)៖ ក្រុមហ៊ូទីមានមូលដ្ឋានក្នុងប្រទេសយេម៉ែន និងមានអ៉ីរ៉ង់ជាខ្នងបង្អែកបានចេញមុខទទួលខុសត្រូវ ចំពោះការវាយប្រហារមួយលើកប៉ាល់ដឹកទំនិញរបស់ ចក្រភពអង់គ្លេស និងការវាយប្រហារដោយយន្ដហោះដ្រូនលើនាវាពិឃាដអាមេរិកមួយគ្រឿង ព្រមទាំងការវាយប្រហារលើកំពង់ផែ និងទីក្រុងរីសត Eilat របស់អ៉ីស្រាអែល ដោយប្រើមីស៊ីលបាលិស្ទីគ និងយន្ដហោះដ្រូន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ មេដឹកនាំក្រុមហ៊ូទី លោក Abdul Malik al-Houthi បានគូសបញ្ជាក់ដូច្នេះថា «ប្រតិបត្តិការក្នុងតំបន់សមុទ្រក្រហម និងសមុទ្រអារ៉ាប់ ច្រកសមុទ្រ Bab al-Mandab និងឈូងសមុទ្រ Aden នឹងនៅតែបន្តធ្វើឡើង ខ្លាំងក្លាជាងមុន និងកាន់តែមានប្រសិទ្ធភាព»។ នៅបន្ទាប់ពី ការលើកឡើងរបស់មេដឹកនាំហ៊ូទីរូបនេះដែរ អ្នកតំណាងក្រុមហ៊ូទីម្នាក់បានឱ្យដឹងនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថាក្រុមហ៊ូទីបាននិងកំពុងបង្កើនការវាយប្រហារ លើកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម និងដែនទឹកផ្សេងទៀត ដោយមានទាំងការប្រើប្រាស់អាវុធក្រោមសមុទ្រ ដើម្បីតាមដានប្រតិបត្តិការយោធារបស់ អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា។ តែមេដឹកនាំហ៊ូទីមិនបានបញ្ជាក់ថាតើអ្វីទៅជាអាវុធក្រោមសមុទ្រនេះនោះទេ។

គួរបញ្ជាក់ថា ក្រុមហ៊ូទីបានបើកការវាយប្រហារដោយប្រើយន្ដហោះដ្រូន និងមីស៊ីលម្ដងហើយម្ដងទៀតនៅក្នុងតំបន់សមុទ្រក្រហម ច្រកសមុទ្រ Bab al-Mandab និងឈូងសមុទ្រ Aden ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមក ដើម្បីជាការបង្ហាញសាមគ្គីភាពទៅកាន់ប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា ខណៈជនជាតិប៉ាឡេស្ទីន ដែលបានស្លាប់នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសកើនដល់ជិត ៣០,០០០នាក់៕