Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ផ្ដោតសំខាន់លើសន្តិសុខសមុទ្រ ពាណិជ្ជកម្ម ចំពោះមុខភាពតានតឹងនៅសមុទ្រចិនខាងត្បូង

Media LNN | Mar 06, 2024
កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ផ្ដោតសំខាន់លើសន្តិសុខសមុទ្រ ពាណិជ្ជកម្ម ចំពោះមុខភាពតានតឹងនៅសមុទ្រចិនខាងត្បូង
Clinic narith

(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃពុធ ទី៦ ខែមីនានេះបាននិយាយថាសន្តិសុខសមុទ្រ ពាណិជ្ជកម្ម និងថាមពលស្អាត នឹងជះទ្ធិពលលើអនាគតរបស់អូស្ត្រាលី ជាមួយប្លុកអាស៊ាន ខណៈទីក្រុងប៉េកាំងកំពុងបង្កើនវត្តមានរបស់ខ្លួនក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អូស្ត្រាលីបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលជាមួយអាស៊ាន ក្នុងទីក្រុង Melbourne នាឱកាសនៃការប្រារព្ធខួប៥០ឆ្នាំនៃទំនាក់ទំនងអូស្ត្រាលី និងអាស៊ាន។ នៅក្នុងសុន្ទរកថាមួយទៅកាន់កិច្ចប្រជុំកំពូលដែលមានរយៈពេល៣ថ្ងៃ និងគ្រោងបញ្ចប់នៅថ្ងៃពុធនេះ លោក Albanese បានគូសបញ្ជាក់ ដូច្នេះថា «អូស្ត្រាលីមានការប្ដេជ្ញាចិត្តក្នុងការធ្វើការជាមួយអ្នកទាំងអស់គ្នា សំដៅធ្វើឱ្យប្រាកដថាគោលការណ៍នៃអធិបតេយ្យ បូរណភាពទឹកដី សមភាព និងឯករាជ្យភាពត្រូវបានប្រកាន់ខ្ជាប់ជានិច្ច ដើម្បីធ្វើឱ្យតំបន់របស់យើងមានសុវត្ថិភាព ភាពធន់ បើកចំហ បរិយាបន្ន និងរុងរឿង»។

គួរបញ្ជាក់ថា បើតាមការគ្រោងទុក កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ត្រូវបានរំពឹងថាអាចនឹងចេញសេចក្ដីថ្លែងការណ៍រួមមួយនៅថ្ងៃពុធនេះ ដែលនឹង គូសបញ្ជាក់បន្ថែមពីគោលជំហររបស់អាស៊ានលើសង្រ្គាមក្នុងតំបន់ហ្កាហ្សា និងសង្រ្គាមនៅអ៊ុយក្រែន៕