Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

២ខែឆ្នាំនេះ ភ្ញៀវទេសចរបរទេសជាង ២៣ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្គរកើនឡើង៥០% ទទួលបានចំណូលជាង ១១លានដុល្លារ

Media LNN | Mar 06, 2024
២ខែឆ្នាំនេះ ភ្ញៀវទេសចរបរទេសជាង ២៣ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្គរកើនឡើង៥០% ទទួលបានចំណូលជាង ១១លានដុល្លារ
Clinic narith

 

(ភ្នំពេញ)៖ ក្នុងរយៈពេល២ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង ១១លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។

ក្នុងរយៈពេល២ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ២៣៥,៨៥០នាក់ កើន៥០.២៧% និងទទួលបានចំណូល ១១,២៣៤,៦៧៥ដុល្លារអាមេរិក កើនឡើង ៥២.០៩% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។

រយៈពេល២ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៤៧១,៧០០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។

សូមជម្រាបថា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក កើនឡើងចំនួន២២២.៦៨ភាគរយ៕

សូមអានសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរទាំងស្រុង៖