Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជានាំចេញអង្ករចំនួន ៩០១៥៣តោន គិតជាទឹកប្រាក់ ៦៥.៤៨លានដុល្លារ នៅ២ខែដើមឆ្នាំនេះ

Media LNN | Mar 09, 2024
កម្ពុជានាំចេញអង្ករចំនួន ៩០១៥៣តោន គិតជាទឹកប្រាក់ ៦៥.៤៨លានដុល្លារ នៅ២ខែដើមឆ្នាំនេះ
Clinic narith

 

(ភ្នំពេញ)៖ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៩០១៥៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤០ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥០។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

គោលដៅទាំង៥០នោះ រួមមានទៅកាន់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន ២២ បានបរិមាណអង្ករចំនួន ៥១ ៣៣៣តោន គិតជាទឹកប្រាក់ចំនួន៣៨.លាន៣៧ ដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើតចំនួន ៥ប្រទេសបានបរិមាណ ចំនួន ១៨ ៧៥៣តោន គិតជាទឹកប្រាក់ ១៣.៣៦ លានដុល្លារ ទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវចំនួន ១១០៨៣ តោន គិតជាទឹកប្រាក់ ៦.៨១លានដុល្លារ និងទៅកាន់គោលដៅ១៣ផ្សេងទៀតអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៨ ៩៨៤ តោន គិតជាទឹកប្រាក់ចំនួន ៦.៩០ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករបាននាំចេញអង្ករក្រអូបចំនួន ៨៤.៧២% ប្រភេទអង្ករសធម្មតា ១១.៥៣% អង្ករចំហ៊ុយ ២.១៧ % និង អង្ករសរីរាង្គចំនួន ១.៧០% ។

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ១ ៣៦៨ ៣២២តោន ដែលគិតជាទឹកប្រាក់បានប៉ាន់
ប្រមាណជាង៣ ៣៩៥.៧២ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៦៥% បាននាំចេញដោយឆ្លង
កាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕