Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៦ខែនេះ គម្រោងវិនិយោគថ្មីចំនួន១៧៣ បានចុះបញ្ជីនៅកម្ពុជា មានទុនវិនិយោគ ៤១៥០លានដុល្លារ

Media LNN | Mar 15, 2024
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៦ខែនេះ គម្រោងវិនិយោគថ្មីចំនួន១៧៣ បានចុះបញ្ជីនៅកម្ពុជា មានទុនវិនិយោគ ៤១៥០លានដុល្លារ
Clinic narith

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេលជាង ៦ខែ មកនេះមានគម្រោងវិនិយោគថ្មីចំនួន ១៧៣បានចុះបញ្ជីនៅកម្ពុជា ក្នុងនោះមានទុនវិនិយោគ ៤១៥០ លានដុល្លារ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

សម្ដេចថ្លែងថា ក្នុងរយៈពេល៦ខែ រាជរដ្ឋាភិបាលអាណត្តិទី៧ បានខិតខំទាក់ម៉ូយ (អ្នកវិនិយោគ) មកបណ្ដាក់ទុក វិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយជាលទ្ធផលមានក្រុមហ៊ុន អ្នកវិនិយោគិនថ្មីចំនួន ១៧៣ គម្រោង បានជ្រើសរើសយកការបណ្ដាក់ទុនចុះបញ្ជីវិនិយោគ​នៅកម្ពុជា ដែលសរុបជាទឹកប្រាក់មានទំហំទឹកប្រាក់ជាង ៤ ពាន់លានដុល្លារអាមេរិក។

សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា គម្រោងទាំង ១៧៣ នេះត្រូវបានចុះបញ្ជីនៅ CDC រួចរាល់ហើយ ខណៈតាមរយៈគម្រោងវិនិយោគទាំងនេះនឹងផ្តល់ឱកាសការងារជាង ១៧ ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋនៅទូទាំងសប្រទេស។

សម្តេចធិបតី គូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងបន្តខិតខំប្រឹងប្រែងលើកកម្ពស់បរិយាកាសធុរកិច្ច និងជំរុញការវិនិយោគនៅកម្ពុជាដើម្បីបង្កើតការងារបន្ថែមទៀតជូនប្រជាពលរដ្ឋ៕