Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ជប៉ុនបញ្ចប់ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរហ្វូគូស៊ីម៉ាលើកទី៤ ទោះមានប្រតិកម្មតបវិញក៏ដោយ

Media LNN | Mar 18, 2024
ជប៉ុនបញ្ចប់ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរហ្វូគូស៊ីម៉ាលើកទី៤ ទោះមានប្រតិកម្មតបវិញក៏ដោយ
Clinic narith

ប្រតិបត្តិកររោងចក្របាននិយាយថា ប្រទេសជប៉ុនបានបញ្ចប់ជុំទី ៤ របស់ខ្លួននៃការបញ្ចេញទឹកសំណល់ដែលមានសារធាតុនុយក្លេអ៊ែរពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃអាទិត្យ។

ទោះបីជាមានការព្រួយបារម្ភ និងការប្រឆាំងយ៉ាងខ្លាំងទាំងក្នុងប្រទេស និងក្រៅប្រទេសក៏ដោយ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បានបញ្ចេញទឹកសំណល់ប្រហែល ៧.៨០០ តោននៅក្នុងជុំចុងក្រោយនេះ ជាចំនួនប្រហាក់ប្រហែលនឹង៣ជុំកាលពីកន្លងទៅ។

លោក យូហុង (Yu Hong)អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានអាស៊ីបូព៌ានៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានសរសេរនៅក្នុងអត្ថបទមួយដែលបានចេញផ្សាយដោយទូរទស្សន៍ CGTN នាពេលថ្មីៗនេះថា រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi មានទីតាំងនៅភាគខាងជើងនៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយការបញ្ចេញទឹកដែលមានសារធាតុនុយក្លេអ៊ែរទៅក្នុងសមុទ្រនឹងប៉ះពាល់ដោយផ្ទាល់ដល់កន្លែងនេសាទនៅប៉ាស៊ីហ្វិកខាងជើង ហើយបន្ទាប់មកប៉ះពាល់ដល់ពិភពលោកតាមរយៈវដ្តទឹក។ វដ្ដបរិយាកាស និងខ្សែសង្វាក់អាហារ ដែលជះឥទ្ធិពលជាបន្តបន្ទាប់ដល់ឧស្សាហកម្មវារីវប្បកម្មសមុទ្រ និងទឹកសាបជាសាកល ប៉ុន្តែពេលវេលា និងទំហំនៃផលប៉ះពាល់មិនទាន់ត្រូវបានផ្ទៀងផ្ទាត់នៅឡើយ។

អ្នកជំនាញបានកត់សម្គាល់ថា ផលប៉ះពាល់អវិជ្ជមាននៃផែនការរបស់រដ្ឋាភិបាលជប៉ុនក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរទៅក្នុងសមុទ្រគឺមានរយៈពេលវែង និងមិនអាចត្រឡប់វិញបាន ដោយមិនអើពើនឹងសិទ្ធិជាមូលដ្ឋានជាបន្តបន្ទាប់ដូចជាសុវត្ថិភាពនៃជីវិតមនុស្ស និងសុខភាព ។

ប្រជាពលរដ្ឋបាននាំគ្នាតវ៉ាប្រឆាំងការរញ្ចេញសំណល់ទឹកចូលក្នុងសមុទ្រជាច្រើនដង។ ពួកគេក៏ព្រួយបារម្ភផងដែរ ជុំវិញការលេចធ្លាយទឹកកខ្វក់ពីបំពង់បង្ហូរទឹកក្នុងរោងចក្រ Fukushima នាពេលថ្មីៗនេះ និងហានិភ័យសុវត្ថិភាពដែលអាចកើតមានសម្រាប់ប្រទេសមួយនេះ ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ ដោយសារគ្រោះរញ្ជួយដីនៅឧបទ្វីប Noto កាលពីដើមឆ្នាំនេះ៕