Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

៣ខែដើមឆ្នាំនេះកម្ពុជាទទួលបានចំណូលជាង១៦លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកេរ និងកំពង់ផែចុងឃ្នៀស

Media LNN | Apr 01, 2024
៣ខែដើមឆ្នាំនេះកម្ពុជាទទួលបានចំណូលជាង១៦លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកេរ និងកំពង់ផែចុងឃ្នៀស
Clinic narith

 

(ភ្នំពេញ)៖ រយៈពេល៣ខែ ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកេរ មានចំនួន ៣៤៧ ៥៣៤នាក់ កើន៤៧,០៥% និងទទួលបានចំណូល ១៦ ៥៣៣ ២៩៣ដុល្លារអាមេរិក កើនឡើង៤៨,៤៧% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។ ក្នុងនោះ រដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា សរុប ៦៩៥ ០៦៨ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា យោងតាមរបាយការណ៍គ្រឹះស្ថានអង្គរ។