Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

«សង្ក្រាន្តវត្តភ្នំ» មានភ្ញៀវទេសចរប្រមាណ ១លាន ៣សែននាក់ចូលរួមទស្សនា និងលេងកម្សាន្ត

Media LNN | Apr 17, 2024
«សង្ក្រាន្តវត្តភ្នំ» មានភ្ញៀវទេសចរប្រមាណ ១លាន ៣សែននាក់ចូលរួមទស្សនា និងលេងកម្សាន្ត
Clinic narith

 

(ភ្នំពេញ)៖ ក្នុងឱកាសចូលឆ្នាំថ្មីរយៈពេល៤ថ្ងៃ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋទៅទស្សនា និង​លេង​កម្សាន្ត​នៅ​សង្ក្រាន្តវត្តភ្នំ ប្រមាណ១លាន ៣សែននាក់។

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ មានភ្ញៀវទេសចរ និង​ប្រជា​ពលរដ្ឋ​ទៅ​ទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ប្រមាណ ១លាន ៣សែននាក់ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ នេះបើតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមេសានេះ។

លោក ម៉េត មាសភក្ដី បន្ថែមថា សម្រាប់ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ បានចូលរួមលេងកម្សាន្តចូលឆ្នាំខ្មែរប្រពៃណីជាតិនៅសង្ក្រាន្តវត្តភ្នំជាង ២៣ម៉ឺននាក់។ នៅ​ថ្ងៃ​ចូលឆ្នាំទី២ ប្រមាណ២៥ម៉ឺននាក់ ថ្ងៃចូលឆ្នាំទី៣ ប្រមាណ ៣០ម៉ឺននាក់ និងថ្ងៃចូលឆ្នាំទី៤ ត្រូវ​នឹង​ថ្ងៃទី១៦ ខែមេសា ដែលជាថ្ងៃចុងក្រោយ គឺចំនួនភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​បាន​កើន​ឡើង​រហូត​ដល់ចំនួនប្រមាណ ៥២ម៉ឺននាក់។ បើសរុបទាំង​៤​ថ្ងៃនៃ​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ គឺមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំប្រមាណ ១លាន ៣សែននាក់។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា ចំពោះការងារសន្តិសុខ និង​សណ្ដាប់​ធ្នាប់​សាធារណៈ នៅក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីនេះ គឺបានដំណើរការទៅដោយរលូន ពុំ​មាន​អ្វី​កើត​ឡើង​គួរ​ឱ្យកត់សម្គាល់ឡើយ ដោយសារកម្លាំងមានសមត្ថកិច្ចបានល្បាតនៅគ្រប់ទីកន្លែង និង​ការពារ​បាន​យ៉ាងល្អ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង៕