Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

“ប្រាក់រៀលកម្ពុជា” ត្រូវបានដាក់ឱ្យជួញដូរលើកដំបូងនៅក្នុងប្រទេសជប៉ុន

Admin Alynana | Apr 18, 2024
“ប្រាក់រៀលកម្ពុជា” ត្រូវបានដាក់ឱ្យជួញដូរលើកដំបូងនៅក្នុងប្រទេសជប៉ុន
Clinic narith

ភ្នំពេញ៖ ជាលើកដំបូងបំផុតប្រាក់រៀលរបស់កម្ពុជា ត្រូវបានដាក់ឱ្យជួញដូរ ឬទិញលក់ នៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅព្រលានយន្តហោះអន្តរជាតិ Haneda នៃទីក្រុងតូក្យូរបស់ប្រទេសជប៉ុន។ ការជួញដូរបានចាប់ផ្តើមកាលពីថ្ងៃទី១៦ ខែមេសា ដែលជាលទ្ធផលនៃកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Travelex។

មន្ត្រីធនាគារជាតិនៃកម្ពុជាបានលើកឡើងថា ការដាក់បញ្ចូលប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដូចជានៅទីក្រុងតូក្យូ ជាសក្ខីភាពបញ្ជាក់ថា ប្រាក់រៀលអាចជួញដូរជាលក្ខណៈអន្តរជាតិ និងបង្កើនទំនុកចិត្តលើប្រាក់រៀល។ បន្ថែមពីលើនេះ វានឹងជួយសម្រួលទេសចរជប៉ុនដែលទៅទស្សនកិច្ចនៅប្រទេសកម្ពុជា អាចប្ដូរយកប្រាក់រៀលដោយងាយស្រួល។

កាលពីឆ្នាំ ២០២៣ ក្រុមហ៊ុន Travelex បានដាក់ជួញដូរប្រាក់រៀល នៅព្រលានយន្តហោះអន្តរជាតិ Changi ប្រទេសសិង្ហបុរី ។ ធនាគារជាតិនៃកម្ពុជានឹងបន្តសហការជាមួយក្រុមហ៊ុន Travelex ដើម្បីដាក់ប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិជាច្រើនទៀតនៅលើពិភពលោក។

គួរសម្គាល់ថា ជាមួយនឹងការពង្រីកការប្រើប្រាស់ប្រាក់រៀលក្នុងទីផ្សារអន្តរជាតិ និងចរាចរសាច់ប្រាក់អនឡាញ ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកនៅឆ្នាំ២០២៣បានកើនឡើង ៤៤ភាគរយធៀបនឹងឆ្នាំ២០២២ និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិក ដែលកើនក្នុងអត្រា ៣,១ភាគរយ៕