Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សហគ្រាសដែលមានលក្ខណសម្បតិ្តទាំងអស់នេះ នឹងត្រូវលើកលែងពន្ធអប្បបរមា

Admin Alynana | Apr 19, 2024
សហគ្រាសដែលមានលក្ខណសម្បតិ្តទាំងអស់នេះ នឹងត្រូវលើកលែងពន្ធអប្បបរមា
Clinic narith

អគ្គនាយកដ្ឋានពន្ធដារ ចេញសេខក្ដីប្រកាស ស្ដីពី ការលើកលែងពន្ធអប្បបរមា ដល់សហគ្រាសជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ អនុលោមតាមមាត្រា២៤ នៃច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/ ០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣, មាត្រា ២៦ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែល ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១០២១/០១៤ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ និងវិធានការ សម្រួលនិងការលើកទឹកចិត្តផ្នែកពន្ធដារក្នុងក្របខណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំដល់សហគ្រាសដែលជាគម្រោងវិនិយោគ មានលក្ខណសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.- QIP) ដូចខាងក្រោម៖

១. ទទួលបានការលើកលែងពន្ធអប្បបរមា ដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ និងកាន់បញ្ជីកា គណនេយ្យឱ្យបានត្រឹមត្រូវ។

២. ចំពោះសហគ្រាសជា គ.ល.គ. ដែលទើបចុះបញ្ជីថ្មី នឹងទទួលបានការលើកលែងពន្ធអប្បបរមា សម្រាប់ឆ្នាំ ដំបូង ដោយមិនតម្រូវផ្តល់របាយការណ៍សវនកម្មឯករាជ្យមកអគ្គនាយកដ្ឋានពន្ធដារឡើយ។ នៅឆ្នាំបន្ទាប់ សហគ្រាសជា គ.ល.គ មានកាតព្វកិច្ចផ្តល់របាយការណ៍សវនកម្មឯករាជ្យមកអគ្គនាយកដ្ឋានពន្ធដារ យ៉ាងយូរត្រឹមដំណាច់ខែមិថុនា នៃឆ្នាំបន្ទាប់នីមួយៗ។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា គ្រប់សហគ្រាសជា គ.ល.គ. ទាំងអស់ ដែលធ្វើសកម្មភាពអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕
ប្រភពៈ អគ្គនាយកដ្ឋានពន្ធដារ

438911024_739564988340915_5871352608569537084_n