Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងកសិកម្មបេីកកិច្ចប្រជុំពិភាក្សាគម្រោងស្តីពីការចរចាគម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា

Media LNN | Apr 19, 2024
ក្រសួងកសិកម្មបេីកកិច្ចប្រជុំពិភាក្សាគម្រោងស្តីពីការចរចាគម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា
Clinic narith

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានបេីកកិច្ចប្រជុំដេីម្បីពិភាក្សាគម្រោងស្តីពី ការចរចាគម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា (CAWSIP) Water Security Improvement ) ក្នុងគោលដៅកាត់បន្ថយថ្លៃដើម ធ្វើឱ្យកសិករទទួលបានផលចំណេញ។ 

ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលដៅកាត់បន្ថយថ្លៃដើម ធ្វើឱ្យកសិករទទួលបានផលចំណេញ ដោយមិនបន្ថែមបន្ទុកចំណាយដល់កសិករលើសេវាប្រើប្រាស់ទឹក (Water Licensing) ឡើយ។ ដូច្នេះ គម្រោងទាមទារឱ្យមានការសិក្សាគ្រប់ជ្រុងជ្រោយ និងត្រូវពិនិត្យឱ្យបានស៊ីជម្រៅទាំងទិដ្ឋភាពបច្ចេកទេស និងនយោបាយ ពិសេសស្របតាមគោលនយោបាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងត្រូវប្រើប្រាស់ថវិកាឱ្យចំទិសដៅ ដោយមិនត្រូវបង្កើតបញ្ហាណាមួយឡើយ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គោលនយោបាយកសិកម្ម គឺធ្វើការជំរុញសហគមន៍កសិកម្មទំនើប ធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃ ដែលការងារទាំងនេះកំពុងត្រូវការការសហការចូលរួមពីដៃគូអភិវឌ្ឍ ដើម្បីឈានទៅលើកកម្ពស់ជីវភាពប្រជាជន។

បើតាម ឯកឧត្តម ឌិត ទីណា គម្រោងត្រូវមានផែនការវិនិយោគច្បាស់លាស់ និងត្រូវធ្វើជាជំហាន ដោយចាប់ផ្តើមដំបូងនៅខេត្តចំនួន២ គឺក្រចេះ និងមណ្ឌលគិរី មុននឹងឈានទៅអនុវត្តជំហានបន្ទាប់នៅខេត្តកំពង់ធំ និងព្រះវិហារ។

សូមជម្រាបថា គោលបំណងរបស់គម្រោង គឺដើម្បីបង្កើនសន្តិសុខទឹក និងផលិតភាពកសិកម្មក្នុងអាងទន្លេដែលបានជ្រើសរើសដោយរួមបញ្ចូលនូវយន្តការឆ្លើយតបបន្ទាន់សម្រាប់វិបត្តិផ្សេងៗ ជាពិសេសក្នុងបរិបទបម្រែបម្រួលអាកាសធាតុ (Climate Change)៕