Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តម្លៃប្រេង និងមាស ហក់ឡើងដល់កម្រិតខ្ពស់បំផុត ក្រោយអ៊ីស្រាអែលវាយប្រហារសងសឹកអ៊ីរ៉ង់

Admin Alynana | Apr 20, 2024
តម្លៃប្រេង និងមាស ហក់ឡើងដល់កម្រិតខ្ពស់បំផុត ក្រោយអ៊ីស្រាអែលវាយប្រហារសងសឹកអ៊ីរ៉ង់
Clinic narith
មន្ត្រីអាម៉េរិកម្នាក់បានប្រាប់សារព័ត៌មាន NBC News របស់សហរដ្ឋអាម៉េរិកថា ប្រទេសអ៊ីស្រាអែលបានបើកប្រតិបត្តិការវាយប្រហារមួយទៅលើប្រទេសអ៊ីរ៉ង់ កាលពីយប់ថ្ងៃព្រហស្បតិ៍។ ការវាយប្រហារនេះបានធ្វើឱ្យទីផ្សារប្រេង និងទីផ្សារមាសរង្គោះរង្គើ ជាហេតុជំរុញឱ្យតម្លៃប្រេងកើនឡើង៣% និងតម្លៃមាសកើនឡើងដល់កម្រិតមួយខ្ពស់បំផុតមិនធ្លាប់មានពីមុនមកនៅថ្ងៃសុក្រនេះ។

តម្លៃប្រេងឆៅនៅលើទីផ្សាអន្តរជាតិ បានហក់ឡើងថ្លៃយ៉ាងគំហុក ក្រោយអ៊ីស្រាអែលបើក​ប្រតិបត្តិការ​វាយ​ប្រហារសងសឹកនៅលើអ៊ីរ៉ង់នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសានេះ។ ក្នុងតម្លៃប្រេងឆៅ​បានកើន​ឡើង​​រហូតដល់៣%ឯណោះ។ សន្ទស្សន៍តម្លៃប្រេង Brent បានជួញដូរកើនឡើង១,៧៣% ដល់ជាង ៨៨ដុល្លារក្នុងមួយធុងបារ៉ែល បន្ទាប់ពីបានឡើងដល់៩០ដុល្លារ នៅប៉ុន្មានម៉ោងមុននេះ ខណៈដែល​សន្ទស្សន៍​តម្លៃប្រេងអាម៉េ​រិក West Texas Intermediate បានកើនឡើង១,៧៥% ដល់ជាង៨៤ដុល្លារ​ក្នុង​មួយធុងបារ៉ែល។

ការប៉ះទង្គិចរវាងប្រទេសទាំងពីរនេះ ក៏បានជំរុញឱ្យតម្លៃមាសដែលជាទ្រព្យ​សម្បត្តិដ៏មានសុវត្ថិភាព​បំផុត​ហក់ឡើងខ្ពស់ផងដែរ។ តម្លៃមាសបានកើនឡើងដល់កម្រិតខ្ពស់បំផុតជាងពេ​លណាៗទាំងអស់​នៅថ្ងៃសុក្រនេះ ដោយមាស១អោន មានតម្លៃជាង២ពាន់៤រយដុល្លារ។ ជាមួយគ្នានេះប្រាក់យ៉េនរបស់​ជប៉ុន បានឡើងថ្លៃ០.៤៥% ឡើងដល់ជាង១៥៣យ៉េន បើធៀបនឹងប្រាក់ដុល្លារអាម៉េ​រិក។

ការវាយបកសងសឹករបស់អ៊ីស្រាអែលនៅព្រឹកថ្ងៃសុក្រ​ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់​ពីអ៊ីរ៉ង់​បានវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលរាប់រយគ្រាប់ដើម្បីសងសឹកអ៊ីស្រាអែល​ដែល​បានវាយប្រហារស្ថានទូតអ៊ីរ៉ង់នៅប្រទេសស៊ីរី បណ្ដាលឱ្យពលរដ្ឋអ៊ីរ៉ង់មួយចំនួនស្លាប់រួម​ទាំងមេ​បញ្ជា​ការ​យោធាអ៊ីរ៉ង់២នាក់ងផដែរ។ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនេះបានចុះផ្សាយថា ប្រទេសអ៊ីរ៉ង់បាន​ផ្អាកជើងហោះ​ហើរនៅទីក្រុងអ៊ីសហ្វាហាន ក្រុងស៊ីរ៉េស និងក្រុងតេអេរ៉ង់ ហើយជើងហោះហើរ​របស់ក្រុមហ៊ុន​អាកាសចរណ៍មួយចំនួនដែលកំពុងហោះហើរត្រង់ទៅអ៊ីរ៉ង់នៅព្រឹកថ្ងៃសុក្រនេះ បានផ្លាស់ប្តូរផ្លូវហោះហើរភ្លាមៗដើម្បីចៀសវាងគ្រោះថ្នាក់ណាមួយកើតឡើង៕