Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ផ្ទុះគ្រាប់បេ៤១មួយគ្រាប់ នៅក្នុងខេត្តមណ្ឌលគិរីបណ្ដាលឱ្យជនជាតិព្នង ៤នាក់ស្លាប់

Media LNN | Apr 22, 2024
ផ្ទុះគ្រាប់បេ៤១មួយគ្រាប់ នៅក្នុងខេត្តមណ្ឌលគិរីបណ្ដាលឱ្យជនជាតិព្នង ៤នាក់ស្លាប់
Clinic narith

 

(មណ្ឌលគិរី)៖ មនុស្សប្រុសស្រីចំនួន៤នាក់ ជនជាតិព្នង បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង​ពីរនាក់ ទៀតបានរងរបួស ដោយសារការផ្ទុះគ្រាប់បេ៤១ សំណល់ពីសង្គ្រាម នៅចំណុចភ្នំអន្ទង់ ក្នុង​ភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ជនរ​ង​គ្រោះដែ​លរួចជីវិត ឈ្មោះ តែក ខ្លូន បានរៀបរាប់ឱ្យដឹងថា នៅថ្ងៃទី២០ ខែមេសា នេះ ខ្លួន និងគ្រួសារ បានទៅរើសជ័រពីចំណុចត្រពាំងតុង រហូតដល់ចំណុចភ្នំអន្ទង់ ក៏បាននាំគ្នា​សម្រាក​ក្រោម​ដើមឈើ ស្រាប់តែប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយនៅគល់ឈើ បន្ទាប់មកខ្លួន​បាន​ដឹក​ដៃ​កូន​ស្រី​ដើរ​ចេញពីទីនោះប្រហែលបាន៦-៧ម៉ែត្រ ក៏បានលឺឈ្មោះ ដា សា (កូន) បានសួរទៅ ឈ្មោះ ធើប ក្លេវ (ឱពុកក្មេក) ថា នេះជាអ្វី? ឈ្មោះ ធើប ក្លេវ ក៏បានប្រាប់ថា “នេះ​ជា​របស់​ចាស់​ពី​បុរាណមក” សួររួចស្រាប់តែគ្រាប់ក៏បានផ្ទុះបណ្ដាលឱ្យអ្នកទាំង៤នាក់នោះបាត់បង់ជីវិត ចំណែក​រូប​ខ្លួន និងកូនស្រី បានរងរបួស និងព្យា យាម​ដើរត្រលប់​ទៅភូមិ​វិញ​ដើ​ម្បី​ឱ្យ​គេ​ជួយ​អន្តរាគមន៍។

ជនរងគ្រោះដែលស្លាប់ ទី១ ឈ្មោះ ជើម ក្លឹប ភេទប្រុស អាយុ ៥៨ឆ្នាំ ទី២ ឈ្មោះ ក្លេវ ដា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ទី៣ ឈ្មោះ ដា ហាត់ ភេទស្រី អាយុ ១៣ និងទី៤ ឈ្មោះ ដា សា ភេទប្រុស អាយុ ១០ឆ្នាំ ។ ចំណែកអ្នករងរបួសទី១ ឈ្មោះ តែក ខ្លូង ភេទស្រី អាយុ ៣៦ ឆ្នាំ និងទី២ ឈ្មោះ ដា វាសនា ភេទស្រី អាយុ ៦ឆ្នាំ ។ ជនរងគ្រោះទាំងអស់ ជាជនជាតិដើមភាគតិចព្នង និង​ជា​ក្រុម​គ្រួសារ មានឪពុក ប្ដី និងកូន របស់ស្ដ្រីរងគ្រោះដែលរួចផុតជីវិតក្រោយ​​កើត​ហេតុ កម្លាំង​ស្នង​ការ​នគរបាល​ខេត្ត​មណ្ឌលគិរី បានសហការជា​មួយក​ម្លាំងអធិការក្រុង សែនមនោរម្យ ចុះ​ទៅ​កន្លែង​កើត​ហេតុ បានឃើញសពជន មនុស្សប្រុសស្រីទាំង០៤នាក់ ស្លាប់យ៉ាង អាណោចអាធ័ម និង​ពិនិត្យ​អំបែង​គ្រាប់ បានសន្និដ្ឋានថា គ្រាប់ដែលផ្ទុះ គឺគ្រាប់បេស៤១ ។

ចំពោះ​សាកសពទាំង៤ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋធ្វើការបញ្ចុះនៅទីតាំងម្ដុំកើតហេតុ នោះ​តែ​ម្ដង ដោយសារជនជាតិដើមភាគតិចព្នងមានជំនឿថា ប្រសិនបើ​នាំ​យក​សាក​សព​ទៅ​តម្កល់​ធ្វើបុណ្យតាមប្រពៃណីនៅក្នុងភូមិ គឺនាំគ្រោះភ័យចូលភូមិ ៕