Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានរដ្ឋឡាវ ជួបសម្តែងការគួរសម និងពិភាក្សាការងារ

Media LNN | Apr 23, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានរដ្ឋឡាវ ជួបសម្តែងការគួរសម និងពិភាក្សាការងារ
Clinic narith

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ បានជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមបញ្ជាក់ថា លោក ថងលុន ស៊ីសុលីត និងភរិយា បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ប្រទេសកម្ពុជានាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ថងលុន ស៊ីសុលីត នៅពេលនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរ អ្នកជិតខាងល្អ ទំនាក់ទំនងជាបងប្អូន និង សាមគ្គីភាព ព្រមទាំងភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីវិបុលភាពរួមន ប្រទេសទាំងពីរ៕

photo_2024-04-23_15-46-38 (2)photo_2024-04-23_15-46-37photo_2024-04-23_15-46-39photo_2024-04-23_15-46-39 (2)photo_2024-04-23_15-46-38photo_2024-04-23_15-46-41photo_2024-04-23_15-46-42