Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការកាត់បន្ថយអត្រាការប្រាក់នៅអឺរ៉ុប បង្ហាញភាពវិជ្ជមាន តែនៅសហរដ្ឋអាមេរិកបន្តស្ថិតក្នុងភាពមិនច្បាស់លាស់

Media LNN | Apr 29, 2024
ការកាត់បន្ថយអត្រាការប្រាក់នៅអឺរ៉ុប បង្ហាញភាពវិជ្ជមាន តែនៅសហរដ្ឋអាមេរិកបន្តស្ថិតក្នុងភាពមិនច្បាស់លាស់
Clinic narith

អ្នកវិនិយោគនៅអឺរ៉ុបរំពឹងថា ធនាគារកណ្តាលអឺរ៉ុប និងអង់គ្លេស អាចនឹងសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់នៅក្នុងរង្វង់ខែមិថុនា ខាងមុខ តែការកាត់បន្ថយអត្រាការប្រាក់នៅអាមេរិក នៅបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ បើទោះបីជាសន្ទស្សន៍នៃអត្រាអតិផរណាមានសភាពវិជ្ជមានក៏ដោយ។ ធនាគារកណ្តាលអាមេរិក អះអាងថា សម្ពាធតម្លៃនៅតែបង្ក និងធ្វើឱ្យមានភាពស្មុគស្មាញដល់ផែនការបន្ធូរបន្ថយអត្រាការប្រាក់នៅឡើយ។

អ្នកវិនិយោគនានា រំពឹងថាធនាគារកណ្តាលអឺរ៉ុបនឹងកាត់បន្ថយអត្រាការប្រាក់ជាមធ្យមប្រហែល០,៧% នៅឆ្នាំនេះ ដោយអាចចាប់ផ្តើមនៅកិច្ចប្រជុំគោលនយោបាយបន្ទាប់របស់ខ្លួននៅថ្ងៃទី៦ ខែមិថុនា ខណៈដែលកាលពី២សប្តាហ៍មុនពួកគេរំពឹងថា អាចនឹងកាត់បន្ថយចំនួន០,៨៨%។ ដោយឡែក ធនាគារអង់គ្លេសវិញត្រូវគេរំពឹងថា អាចនឹងកាត់បន្ថយអត្រាការប្រាក់ប្រមាណ០,៤៤% ខណៈកាលពីដើមឆ្នាំគេរំពឹងថា ធនាគារនេះនឹងកាត់បន្ថយ១,៧%។

ទន្ទឹមនឹងរំពឹងពីការកាត់បន្ថយអត្រាការប្រាក់នៅអឺរ៉ុប និងអង់គ្លេស អ្នកវិនិយោគនានាមិនបានប៉ាន់ប្រមាណពីការសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់នៅអាមេ​រិកនោះទេ។ យ៉ាងណាមិញបើតាមការគូសបញ្ជាក់របស់លោក ជេ ផូវែល ( Jay Powell)ប្រធានក្រុមប្រឹក្សាភិបាលធនាគារកណ្តាលអាមេ​រិក អត្រាអតិផរណារបស់សហរដ្ឋអាម៉េ​រិក នៅក្នុងខែនេះកំពុងល្អប្រសើរ ប៉ុន្តែការសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់អាចចំណាយពេលយូរជាងការរំពឹងទុក ដើម្បីឈានដល់គោលដៅរបស់ខ្លួន ដែលជាសញ្ញាបង្ហាញថា ការចំណាយលើការខ្ចីប្រាក់នឹងត្រូវបន្តខ្ពស់ក្នុងរយៈពេលយូរជាងការគិតពីមុន។

បើតាមតួលេខសន្ទស្សន៍អតិផរណាប្រចាំខែមីនា ដែលបានចេញផ្សាយកាលចុងសប្តាហ៍មុន ធនាគារកណ្តាលអាមេ​រិក បានបង្ហាញភាពវិជ្ជមានខ្ពស់ជាងការរំពឹងទុក ពោលគឺដល់កម្រិត២,៧% តែទោះជាយ៉ាងណាក៏ដោយ បញ្ហាភាពក្រីក្រ និងទីផ្សារនៅតែបន្តដាក់សម្ពាធដល់ការសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិក ក្នុងការកាត់បន្ថយអត្រាការប្រាក់។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ មិនមែនមានតែសហរដ្ឋអាមេរិកនោះទេ ដែលមានភាពស្រពេចស្រពិលក្នុងការកាត់បន្ថយអត្រាការប្រាក់ សូម្បីតែធនាគារកណ្តាលអឺរ៉ុប និងអង់គ្លេស ក៏កំពុងជួបបញ្ហាប្រឈមក្នុងការសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់ផងដែរ។

លោក ជេម ខ្នាយធ្ល័យ (James Knightley) ប្រធានក្រុមសេដ្ឋវិទូអន្តរជាតិ ​ទីក្រុងញូវយ៉ក យល់ឃើញថា ប្រសិនបើធនាគារកណ្តាលអាមេ​រិកមិនអាចកាត់បន្ថយអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះទេ វាអាចនឹងធ្វើឱ្យមានការកើនឡើងសម្ពាធនៃឥទ្ធិពលប្រាក់ដុល្លារ ដែលបណ្តាលឱ្យមានភាពតានតឹងសម្រាប់សេដ្ឋកិច្ចអឺរ៉ុប និងរារាំងសមត្ថភាពរបស់ធនាគារកណ្តាលផ្សេងទៀតក្នុងការកាត់បន្ថយអត្រាការប្រាក់៕