Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តើមានកត្តាអ្វីធ្វើឱ្យកម្រិតអតិផរណា និងឱនភាពពាណិជ្ជកម្មរបស់ឡាវ ចេះតែកើនឡើង?

Media LNN | May 07, 2024
តើមានកត្តាអ្វីធ្វើឱ្យកម្រិតអតិផរណា និងឱនភាពពាណិជ្ជកម្មរបស់ឡាវ ចេះតែកើនឡើង?
Clinic narith

ប្រទេសឡាវ កំពុងខិតខំប្រឹងប្រែងដោះស្រាយវិបត្តិសេដ្ឋកិច្ច ចំពេលប្រទេសនេះកំពុងប្រឈមនឹងបញ្ហាកម្រិតអតិផរណា និងឱនភាពពាណិជ្ជកម្មចេះតែមានការកើនឡើង។ តើមានកត្តាអ្វីខ្លះធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះប្រឈមមុខនឹងកម្រិតអតិផរណា និងឱនភាពពាណិជ្ជកម្មចេះតែកើនឡើងបែបនេះ?

ការិយាល័យស្ថិតិរបស់ប្រទេសឡាវ បានបង្ហាញទិន្នន័យរបស់ខ្លួនថ្មីៗនេះថា កម្រិតអតិផរណារបស់ឡាវ បានធ្លាក់ចុះបន្តិចមកនៅត្រឹម២៤,៩២% កាលពីខែមេសា ឆ្នាំនេះ បើធៀបនឹងខែមីនា ឆ្នាំមុន ដែលមានក្នុងកម្រិត២៤,៩៨%។ ប៉ុន្តែបើប្រៀបធៀបពីមួយខែទៅមួយខែវិញ ឃើញថា កម្រិតអតិផរណារបស់ប្រទេសក្បែរខាងកម្ពុជា មួយនេះ មានការកើនឡើងពី១,៣% នៅក្នុងខែមីនា ដល់១,៦%នៅក្នុងខែមេសា។

មានកត្តាមួយចំនួនដែលរួមចំណែកធ្វើឱ្យសម្ពាធអតិផរណារបស់ប្រទេសនេះចេះតែមានការកើនឡើង រួមមាន ការប្រែប្រួលតម្លៃប្រេងឥន្ធនៈ តម្លៃឧស្ម័ន តម្លៃទំនិញនាំចូល និងការធ្លាក់ថ្លៃរបស់លុយគីប ធៀបនឹងប្រាក់បាតរបស់ថៃ និងប្រាក់ដុល្លារអាម៉េរិក ដែលស្ថានភាពនេះបានបង្កការលំបាកក្នុងការរក្សាតម្លៃឱ្យស្ថិតក្នុងកម្រិតទាបសម្រាប់ការនាំចូលទំនិញ។

ទន្ទឹមនឹងនេះ ប្រទេសឡាវ ក៏កំពុងខិតខំប្រឹងប្រែងដោះស្រាយឱនភាពពាណិជ្ជកម្មរបស់ខ្លួនផងដែរ។ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់ឡាវ កាលពីខែមីនា សម្រេចបានជាង១ពាន់ដុល្លារ ក្នុងខែមីនា ក្នុងនោះឡាវ នាំចេញទំនិញមានតម្លៃជាង៥៩៤លានដុល្លារ ខណៈឡាវនាំចូលទំនិញមកវិញមានទំហំជាង៦៧៥លានដុល្លារ ដែលបណ្តាលឱ្យប្រទេសនេះមានឱនភាពពាណិជ្ជកម្មប្រមាណ៨១លានដុល្លារ។

ឱនភាពពាណិជ្ជកម្មនេះ កំពុងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អត្រាអតិផរណា ជាពិសេសគឺជំរុញឱ្យតម្លៃប្រាក់គីបរបស់ឡាវធ្លាក់ចុះកាន់តែខ្លាំងថែមទៀត ហើយឱនភាពពាណិជ្ជកម្មនេះ បានកើតឡើងដោយសារតែប្រទេសនេះខ្វះទុនបម្រុងរូបិយប័ណ្ណបរទេស។

ក្នុងចំណោមការនាំចេញរបស់ឡាវ ដំឡូងមីនៅតែជាការនាំចេញឈានមុខគេដែលមានតម្លៃ៧៨លានដុល្លារបន្ទាប់មក គឺការនាំចេញមាស មានចំនួន៥៦លានដុល្លារ និងរ៉ែទង់ដែង មានចំនួន៥១លានដុល្លារ ហើយការនាំចេញសំខាន់ៗផ្សេងទៀត រួមមាន ផលិតផលក្រដាស ម្សៅដំឡូងមី កៅស៊ូ ឈើ និងស្ករ ផងដែរ។

ជាមួយគ្នានេះ ប្រេងម៉ាស៊ូត បានក្លាយជាមុខទំនិញសំខាន់ជាងគេសម្រាប់ការនាំចូលរបស់ប្រទេសនេះ ដែលមានតម្លៃរហូតដល់១០៥លានដុល្លារ បន្ទាប់មករថយន្តមានតម្លៃ៥៦លានដុល្លារ និងគ្រឿងបន្លាស់មានតម្លៃ៥៣លានដុល្លារ និងការនាំចូលផ្សេងៗទៀតដូចជាឧបករណ៍អគ្គិសនី ផលិតផលដែក គ្រឿងបន្លាស់រថយន្ត ប្រេងសាំង និងប្រដាប់ប្រើប្រាស់ប្លាស្ទិកជាដើម៕