Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

បេក្ខជនចំនួន​ 4,430នាក់​ បានបោះបង់ចោលការប្រឡង​បាក់ឌុបនៅសម័យប្រឡងឆ្នាំ ២០២១នេះ

Admin Alynana | Dec 28, 2021
បេក្ខជនចំនួន​ 4,430នាក់​ បានបោះបង់ចោលការប្រឡង​បាក់ឌុបនៅសម័យប្រឡងឆ្នាំ ២០២១នេះ
Clinic narith


គិតនៅត្រឹមព្រឹកនេះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃទី២ នៃការប្រឡងបាក់ឌុប មានបេក្ខជនអវត្តមានសរុបមានចំនួន 4,430នាក់ ដែលបានបោះបង់ចោលការប្រឡង (គិតបូកយោងទាំងអវត្តមានថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១) ដែលស្មើនឹង 3.88% នៃបេក្ខជនសរុបទូទាំងប្រទេស។

តាមការសង្កេត យើងមើលឃើញមានហេតុផល​បួន ដែលធ្វើឲ្យបេក្ខជន បានបោះបង់ចោលការប្រឡង៖

- ពួកគេរៀបការ​រួចមានមុខរបរ

- មិនទាន់រៀបការ​ តែមានមុខរបរ​

- បោះបង់ចោលការសិក្សា​ ដេីម្បីជួយការងារឪពុកម្តាយ​ ព្រោះកូវីដ​ ធ្វេីអោយប៉ះពាល់ចំណូលខ្លាំង

- រៀនតាមអនឡាញ​ ធ្វេីអោយពួកគេពិបាកចាប់បាន​ រួចក៏បោះបង់​ ឬ​ អាចនិយាយថាពួកគេដេកចាំជាប់​ អូតូ​ ដូចឆ្នាំមុន​ ។

សូមរំលឹកថា ការប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០២០-២០២១ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤,១៨៣នាក់ ស្រី ៦០,៣៩៧នាក់។ ការប្រឡងបាក់ឌុបមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ដោយបែងចែកជាវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រ។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ការប្រឡងនៅឆ្នាំនេះ មិនមានការលើកលែង ឬអនុគ្រោះណាមួយនោះឡើយ ទាំងក្របខណ្ឌវិញ្ញាសាប្រឡង និងក្រឹត្យក្រមផ្សេងៗ នៅតែរក្សាភាពម៉ឺងម៉ាត់ដដែល។

សម្រាប់លោក ហង់ជួន ណារ៉ុន ការកំណត់បែបនេះ គឺលោកមិនចង់ឱ្យមានការបែងចែកកម្រិតសញ្ញាបត្របាក់ឌុបក្នុងបរិបទកូវីដ១៩ និងសញ្ញាបត្របាក់ឌុបមិនមានកូវីដ១៩នោះទេ៕