Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

​រញ្ជួយ​ដី​កម្រិត 6.8រិច​ទ័​រ​នៅ​ខេត្ត Sichuan បានសម្លាប់មនុស្ស 46នាក់​

Admin Alynana | Sep 06, 2022
​រញ្ជួយ​ដី​កម្រិត 6.8រិច​ទ័​រ​នៅ​ខេត្ត Sichuan បានសម្លាប់មនុស្ស 46នាក់​
Clinic narith

(​ចិន)៖ អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា មនុស្ស 46នាក់​បាន​ស្លាប់​ដោយការរញ្ជួយ​ដី​កម្រិត 6.8រិច​ទ័​រដែល​បាន​វាយប្រហារ​តំបន់ Luding ក្នុង​ខេត្ត Sichuan ភាគ​និរតីប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​។​

លោក Wang Feng អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​គ្រាអាសន្ន​ខេត្ត Sichuan បាន​និយាយថា គិត​ត្រឹម​ម៉ោង 20:30 ថ្ងៃ​ចន្ទ​ម៉ោង​ក្នុង​តំបន់ មនុស្ស 16នាក់​នៅតែ​បាត់​ខ្លួន ​និង​ជាង​ 50​នាក់​បាន​រងរបួសបន្ទាប់ពី​ការរញ្ជួយ​ដី​បាន​បង្ក​ឲ្យ​មាន​បំណាក់​ដី និង​ធ្វើ​ឲ្យ​រញ្ជួយ​អគារក្នុង​រដ្ឋ​ក្រុង ​Chengdu ជាទី​ក្រុង​ដែលមាន​ពលរដ្ឋ ​២១​លាន​នាក់បាន​ស្ថិតនៅក្រោមវិធាន​ការបិទ​ខ្ទប់​ដោយសារ​ជំងឺ ​Covid-19 រួចទៅហើយ​។​ ពលរដ្ឋ​ក្នុងស្រុក Moxi តំបន់ Luding ខេត្ត Sichuan បាន​ចំណាយពេល​មួយ​យប់​កាលពី​ថ្ងៃ​ចន្ទស្ថិតនៅក្នុង​តំបន់​សុវត្ថិភាព បន្ទាប់ពី​មានការ​រញ្ជួយ​ដី​កម្រិត 6.8រិច​ទ័​រ ហើយ​ក្រុម​ជួយសង្គ្រោះ​ជាច្រើន​ក្រុម​បានមក​ដល់ ​ដើម្បី​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​តាំងទី​លំនៅ​ថ្មី​។​

​តំបន់ Luding ជា​ចំណុចកណ្តាល​នៃ​ការរញ្ជួយ​ដី គឺជា​តំបន់ភ្នំ​ដាច់ស្រយាល​នៅ​ភាគ​និរតី​ក្រុង ​Chengdu នៃ​ខេត្ត Sichuan​។ ​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ជួយ​គ្នា ​ដើម្បី​រៀបចំ​តង់​សម្រាប់​ការតាំង​ទីលំនៅ​ថ្មី​របស់​ពលរដ្ឋ​រងគ្រោះ និង​តង់​មួយចំនួន​សម្រាប់​ការងារ​បណ្ដោះអាសន្ន​។ អ្នក​ស្ម័គ្រចិត្ដ​ជាច្រើន​ក៏​កំពុងធ្វើការ​នៅនឹងកន្លែង​ ដើម្បី​ជួយ​ចែកចាយការផ្គត់ផ្គង់​បណ្តោះអាសន្នរួមមាន​ទាំង​មី​កញ្ចប់ និង​ទឹកដបដល់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់៕
photo_2022-09-06_12-12-22