Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ម៉ាតដ៏ល្បីរបស់ថៃ 7-Eleven គ្រោងបើកសាខាឱ្យបាន ១០០ នៅប្រទេសកម្ពុជាក្នុងឆ្នាំនេះ

Media LNN | Jun 19, 2023
ម៉ាតដ៏ល្បីរបស់ថៃ 7-Eleven គ្រោងបើកសាខាឱ្យបាន ១០០ នៅប្រទេសកម្ពុជាក្នុងឆ្នាំនេះ
Clinic narith

ម៉ាតដ៏ល្បីឈ្មោះមួយរបស់ថៃគឺ 7-Eleven បានបង្ហើបពីគម្រោងដែលខ្លួនចង់បើកសាខាឱ្យបាន ១០០ កម្ពុជាត្រឹមចុងឆ្នាំ២០២៣ នេះ ខណៈដែលកាលពីកន្លងទៅម៉ាតដ៏ល្បីរបស់ថៃមួយនេះធ្លាប់បានបើកសាខាចំនួន ៦០កន្លែងកន្លងមកហើយនៅក្នុងទីផ្សារស្រុកខ្មែរ។ នេះបើយោងតាមការចុះផ្សាយភ្នាក់ងារសារព័ត៌មាន The National Thailand។11-IMG_6459-81

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ម៉ាត 7-Eleven បានចូលទីផ្សារកម្ពុជាតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ CP ALL (Cambodia) កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅ។ នៅក្នុងនោះ 7-Eleven បានបើកសាខាដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញនៅឆ្នាំ ២០២២ ដែលមានសាខា 7-Eleven ជាង ៤០ រួចមកហើយ។ បើគិតត្រឹមខែមេសា ឆ្នាំ ២០២៣នេះ ម៉ាតដ៏ល្បីឈ្មោះមួយនេះបានបើកសាខាសរុបចំនួន ៦០ កន្លែង ហើយនៅចុងឆ្នាំនេះ 7-Eleven គ្រោងនឹងបើកម៉ាតឱ្យបាន១០០ កន្លែងបន្ថែមទៀត នៅក្នុងទីផ្សារប្រទេសកម្ពុជា។​

លោក Jiraporn Thongtan ដែលជាប្រធានផ្នែកទំនាក់ទំនងវិនិយោគនៅក្រុមហ៊ុន CP All បាននិយាយថា ក្រុមហ៊ុនបានបើកសាខា 7-Eleven នៅក្នុងទីផ្សារកម្ពុជាគឺជាការស្ទាប់ស្ទង់ទីផ្សារ។ ហើយចំពោះការសម្រេចចិត្តដែលធ្វើឱ្យម៉ាត 7-Eleven មកបើកសាខាកាន់តែច្រើននៅកម្ពុជា ដោយសារតែសេដ្ឋកិច្ចនៅទីផ្សារកម្ពុជាកាន់តែរីកចម្រើន មិនតែប៉ុណ្ណោះអ្នកប្រើប្រាស់របស់កម្ពុជាក៏ឆ្លើយតបយ៉ាងល្អសម្រាប់ផលិតផលថៃ។ក្រៅពីពង្រីកសាខានៅម្ពុជា អាជីវកម្មលក់រាយរបស់ថៃមួយនេះ ក៏កំពុងតែពង្រីកប្រតិបត្តិការរបស់ពួកគេកាន់តែខ្លាំងនៅក្នុងប្រទេសឡាវ មីយ៉ានម៉ា និងវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែប្រទេសទាំងអស់នេះមានកម្លាំងសេដ្ឋកិច្ចរឹងមាំ ហើយនៅក្នុងតំបន់ក៏សម្បូរទៅដោយប្រជាជនវ័យក្មេងជាច្រើន ដែលត្រូវគេមើលឃើញថា វាជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតដែលក្រុមហ៊ុនថាបានពង្រីកខ្លួននៅទីនោះ។11-IMG_6459-82សូមបញ្ជាក់ថា ម៉ាត 7-Eleven ក៏កំពុងតែត្រៀមខ្លួនក្នុងការបើកសាខាដំបូងរបស់ខ្លួននៅប្រទេសឡាវ នឹងបន្ថែមហាងចំនួន ៧០០កន្លែងទៀតនៅក្នុងប្រទេសថៃ ដោយចំណាយថវិកាដែលបានបម្រុងទុកសម្រាប់ការពីពង្រីកសាខាទី១៨លានដុល្លារ ឡើងដល់ ៣៤៧លានដុល្លារផងដែរ៕

0a3b05d9751d289d63469106608eb42a-184