Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់

Media LNN | Jan 09, 2024
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់
Clinic narith

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់ផងដែរ។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌល​ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។

ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសិស្សប្រឡងជាប់សរុប ៩៨,៤៦០នាក់ ស្មើនឹង ៧២.៨៩ភាគរយ។ ក្នុងនោះសិស្សទទួលបាន​និទ្ទេស A ចំនួន ១,៦៧៣នាក់, និទ្ទេស B ចំនួន ៦,៩៦៤នាក់, និទ្ទេស C ចំនួន ១៨,៣០៨នាក់, និទ្ទេស D ចំនួន ៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន ៣៧,២៦៩នាក់។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A:

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរក្រសួងអប់រំ ដែលបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរៀបចំការប្រលងបាក់ឌុប បានល្អប្រសើរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរជាមួយសិស្សទាំងអស់ ដែលប្រលងជាប់បាក់ឌុប។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលប្រលងបាក់ឌុប បានបង្ហាញឱ្យឃើញពីវឌ្ឍនភាព និងភាពល្អប្រសើរនៃការធ្វើកំណែទម្រង់អប់រំ ជាពិសេសការប្រលងបាក់ឌុប។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់អ្នកធ្លាក់បាក់ឌុប កុំអស់សង្ឃឹម ព្រោះដំណើរនៅវែងឆ្ងាយបន្តទៀត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល ដែលបានប្រឹងប្រែងបណ្តុះបណ្តាល អប់រំ និងបង្កលក្ខណៈផ្សេងៗ ឱ្យសិស្ស ឱ្យកូន ទទួលបានលទ្ធផលល្អលើការសិក្សារៀនសូត្រ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណប្រជាពលរដ្ឋ ដែលបានគាំទ្រការធ្វើកំណែទម្រង់អប់រំ និងការប្រលងបាក់ឌុប។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ការបណ្តុះបណ្តាលធនធានមនុស្សជាការបង្កើតនូវឧត្តមប្រយោជន៍ជាច្រើនសម្រាប់ជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងមូលធនមនុស្ស គឺជាកិច្ចការដ៏សំខាន់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំមិនមែនសម្រាប់តែគោលដៅប្រាក់ខែមួយមុខនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅធំ៤នៃការអប់រំ គឺអប់រំជាមនុស្សមានចំណេះដឹង, ចេះធ្វើ បង្កើតជំនាញ, ជាពលរដ្ឋល្អ មានសីលធម៌, និងអប់រំឱ្យចេះរស់នៅក្នុងប្រកបដោយសុខដុមរមនា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណែទម្រង់ប្រលងបាក់ឌុប បានជម្រុះចោលវប្បធម៌អន្តរាគមន៍ និងបង្កើតនូវវប្បធម៌ម្ចាស់ការទទួលខុសត្រូវលើខ្លួនឯង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណែទម្រង់មិនមែនជាបដិវត្តន៍ ដោយលុបចោលរាល់គោលនយោបាយចាស់នោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីកំណែទម្រង់ទទួលបានជោគជ័យត្រូវឈរលើកត្តាចំនួន៤រួមមាន៖ ១) មានចក្ខុវិស័យច្បាស់លាស់ ដោយឈរលើប្រយោជន៍ជាតិ, ២) ការប្តេជ្ញាចិត្តខ្ពស់, ៣) ការចូលរួមដោយស្មោះត្រង់ និង៤) ការលះបង់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានចារឯកភាពឱ្យក្រសួង៥ទៀត ដំណើរការប្រលងជ្រើសរើសមន្ត្រី ដោយអនុវត្តន៍តាមការធ្វើកំណែទម្រង់ប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានសុទិដ្ឋិនិយមខ្ពស់ក្នុងការកសាងជាតិឆ្ពោះទៅរកការរីកចម្រើន តែទាមទារឱ្យមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងចំណេះ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវចេះឱ្យប្រាកដ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសផ្តល់សិស្សនិទ្ទេស A ទាំងអស់រួមមាន៖ ហ្គាឡាក់ស៊ីថាបមួយគ្រឿង, កាក់រូបហង្សចំនួនមួយ, សៀវភៅអានមួយប្រអប់ (សៀវភៅក្រមង៉ុយ និងសៀវភៅបណ្ឌិតអ៊ូចុង) និងថវិកា២លានរៀល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង ៩៖៣៨នាទី៕