Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មឈូស​​លោកស្រី Abu Akleh ស្ទើរតែ​ធ្លាក់​មក​ដី​ក្នុង​ពេល​មាន​ជម្លោះ​

Admin Alynana | May 14, 2022
មឈូស​​លោកស្រី Abu Akleh ស្ទើរតែ​ធ្លាក់​មក​ដី​ក្នុង​ពេល​មាន​ជម្លោះ​
Clinic narith

​​អ៊ីស្រាអែល៖ នគរបាល​អ៊ីស្រាអែល​កាលពី​ថ្ងៃ​សុក្រ​ បាន​ចាត់វិធានការ​ទៅលើ​ក្រុម​អ្នក​កាន់ទុក្ខ​នៅ​ពិធី​បុណ្យ​សព​របស់​អ្នកសារព័ត៌មាន ​Al Jazeera លោកស្រី ​Shireen Abu Akleh ដោយបាន​វាយ​លើក្រុម​បាតុករ​ដោយ​ដំបង និង​បណ្តាលឱ្យ​អ្នក​សែង​មឈូស​ទម្លាក់​មឈូស​មួយ​ភ្លែត​។ 
photo_2022-05-14_12-27-16 (2)

ការបង្ក្រាប​នេះ​បាន​ធ្វើឡើង​ ក្នុងអំឡុងពេល​ការបង្ហាញ​ដ៏​កម្រ​នៃ​ជាតិនិយម​ប៉ា​ឡេ​ស្ទី​ន​ នៅ​ភាគ​ខាងកើត​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ជា​ផ្នែក​នៃ​ទីក្រុង​បរិសុទ្ធ​ដែល​អ៊ីស្រាអែល​បាន​ដណ្តើម​យក​នៅ​ឆ្នាំ១៩៦៧ ហើយ​ប៉ា​ឡេ​ស្ទី​ន​បាន​អះ​អាង​ថា​ជា​រដ្ឋធានី​របស់​ពួកគេ​។ អ៊ីស្រាអែល​និយាយ​ថា ទីក្រុង​ហ្សេ​រុយសា​ឡឹម​ខាងកើត​គឺជា​ផ្នែក​នៃ​រដ្ឋធានី​របស់ខ្លួន ហើយ​បាន​បញ្ចូល​ជា​ឧបសម្ព័ន្ធ​តំបន់​នេះ ​នៅ​ក្នុង​សកម្មភាព​មួយដែល​គ្មាន​ការទទួលស្គាល់​ជា​អន្តរជាតិ​។ ប្រទេស​អ៊ីស្រាអែល​តែងតែ​រារាំង​រាល់​ការ​បង្ហាញ​ពី​ការគាំទ្រ​ចំពោះ​ភាពជា​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​។​ ​អ្នក​កាន់ទុក្ខ​រាប់​ពាន់​នាក់​ដែល​មួយ​ចំនួន​លើក​ទង់ជាតិ​ប៉ា​ឡេ​ស្ទី​ន និង​ស្រែក​ថា ប៉ា​ឡេ​ស្ទី​ន ប៉ា​ឡេ​ស្ទី​ន បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​លោកស្រី Abu Akleh ដែល​សាក្សី​និយាយ​ថា ​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កងកម្លាំង​អ៊ីស្រាអែល​កាលពីដើម​សប្តាហ៍​នេះ ខណៈ​កំពុង​រាយការណ៍​ព័ត៌មាន​អំពី​ការ​វាយ​ឆ្មក់​របស់​យោធា​នៅ​តំបន់ West Bank។

អ្នក​កាន់ទុក្ខ​រាប់សិប​នាក់​បាន​ព្យាយាម​ដើរ​ដង្ហែ​ជាមួយ​មឈូស​ដោយ​ថ្មើរជើង​ ចេញពី​មន្ទីរពេទ្យ​ទៅកាន់​ព្រះវិហារ​កាតូលិក​មួយ​កន្លែង​នៅ​ទីក្រុង Old City ដែល​នៅក្បែរនោះ​។ ​នគរបាល​និយាយ​ថា មនុស្ស​ជា​ច្រើន​នៅ​មន្ទីរពេទ្យ​កំពុង​ស្រែ​ក​នូវ​អ្វី​ជាការ​ញុះញង់​ជាតិនិយម មិន​អើពើចំពោះ​ការ​អំពាវនាវ​ឱ្យ​បញ្ឈប់ និង​បាន​គប់​ដុំថ្ម​មកលើ​នគរបាល​។ នគរបាល​និយាយ​ថា ពួកគេ​ត្រូវបង្ខំចិត្ត​ចាត់វិធានការ​។ ទន្ទឹម​នឹង​នេះយោធា​អ៊ីស្រាអែល​បាន​និយាយថា ការស៊ើបអង្កេត​ដំបូង​របស់ខ្លួន​លើ​ការស្លាប់​របស់លោក​ស្រី Abu Akleh បាន​បង្ហាញ​ថា មានការ​បាញ់ប្រហារ​កំ​ពុង​កើតឡើង​នៅ​ក្នុង​ទីក្រុង Jenin តំបន់​West Bank ប្រហែល ២០០​ម៉ែត្រ​ពី​កន្លែង​ដែល​លោកស្រី​ត្រូវ​បាន​សម្លាប់ ប៉ុន្តែ​ពួកគេ​មិនអាច​កំណត់​ថា ​តើ​លោកស្រី​ត្រូវ​បាន​បាញ់​ដោយ​កងកម្លាំង​អ៊ីស្រាអែល ឬ​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​នោះទេ៕
photo_2022-05-14_12-27-16