Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ធនាគារ អេស៊ីលីដាបានឡើងផ្សារហ៊ុនដើម្បីបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈនៅព្រឹកនេះ

Sang Kim | May 24, 2020
ធនាគារ អេស៊ីលីដាបានឡើងផ្សារហ៊ុនដើម្បីបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈនៅព្រឹកនេះ
Clinic narith

ព្រឹកនេះ ធនាគារ អេស៊ីលីដា ដែលជាធនាគារ ពាណិជ្ជធំបំផុតនៅកម្ពុជា​ បានឡើងផ្សារហ៊ុនជាផ្លូវដើម្បីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ(ភាគហ៊ុន) ដល់សាធារណៈដែលចង់ក្លាយជាម្ចាស់ភាគហ៊ុនរបស់ធនាគារចាស់វស្សាមួយនេះ

ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺ​ជា​ការ​បើក​ទំព័រ​ស័ករាជ​ថ្មី​នៃ​ប្រវត្តិ​ជោគជ័យ​របស់​ធនាគារ ក្នុង​នាម​ជា​ធនាគារ​ពាណិជ្ជ​ទី១​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជាដែល​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា។ 

ទោះ​បី​ជា​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​រាតត្បាត​ជា​សកល​ក៏​ដោយ ក៏​វិនិយោគិន​ចំនួន ២.៤៩៧ នាក់ បាន​ធ្វើ​បរិវិសកម្ម (ទិញ) មូលបត្រ​កម្មសិទ្ធិ​របស់​ធនាគារ ហើយ​ចំនួន​នេះ គឺ​ជា​ចំនួន​វិនិយោគិន​ដែល​ចូល​រួម​ច្រើន​បំផុត សម្រាប់​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កន្លង​មក ហើយ​ក៏​បង្ហាញ​ពី​ភាពជឿ​ទុក​ចិត្ត និង​គាំទ្រ​របស់​អតិថិជន និង​សាធារណជន ចំពោះ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ផង​ដែរ។វិនិយោគិន​អាច​ដាក់​បញ្ជា​ទិញ-លក់​ភាគហ៊ុន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់​ពី​ម៉ោង ០៨:០០ ព្រឹក នៅ​ថ្ងៃ​ចុះ​បញ្ជី។

បណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ីបាន​មាន​ប្រសាសន៍​ថា "យើងខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ និង​សូម​ជូន​ដំណឹង​ដល់​សាធារណជន​ទាំង​អស់​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ចុះ​បញ្ជី​ជា​ផ្លូវការ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា នៅ​ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ នេះ។ តាម​រយៈ​ការ​ចូលរួម​ក្នុង​ដំណាក់កាល​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី វិនិយោគិន​រូបវន្ត​បុគ្គល និង​នីតិបុគ្គល មាន​ឱកាស​វិនិយោគ​ជា​លើក​ដំបូង​នៅ​ក្នុង​ធនាគារ​ពាណិជ្ជ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ភាគហ៊ុនិក​សាធារណៈ​ថ្មី​របស់​ធនាគារ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការរីក​ចម្រើន​របស់​ធនាគារ តាម​រយៈ​ភាគលាភ​និង​ចំណេញ​មូលធន។ ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ទាក់ទាញ​វិនិយោគិន​រូបវន្តបុគ្គល​សញ្ជាតិ​ខ្មែរ​ជា​ច្រើន​ចូលរួម​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា នឹង​បន្ត​រួមចំណែក​អភិវឌ្ឍ​ផ្សារ​មូលធន​កម្ពុជា។