Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុន Adani Group របស់ឥណ្ឌា គ្រោងវិនិយោគទុនរហូតដល់ ៣ ពាន់លានដុល្លារនៅកំពង់ផែសមុទ្រ ក្នុងប្រទេសវៀតណាម

Media LNN | May 27, 2023
ក្រុមហ៊ុន Adani Group របស់ឥណ្ឌា គ្រោងវិនិយោគទុនរហូតដល់ ៣ ពាន់លានដុល្លារនៅកំពង់ផែសមុទ្រ ក្នុងប្រទេសវៀតណាម
Clinic narith

រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Adani Group របស់ឥណ្ឌា កំពុងស្វែងរកលទ្ធភាពក្នុងការវិនិយោគរហូតដល់ ៣ ពាន់លានដុល្លារនៅក្នុងកំពង់ផែសមុទ្រ និងគម្រោងថាមពលកកើតឡើងវិញនៅក្នុងប្រទេសវៀតណាម ។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហាណូយរវាងនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh និងលោក Karan Adani នាយកប្រតិបត្តិនៃគម្រោងកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន Adani Group ។

នាយករដ្ឋមន្ត្រីវៀតណាម និយាយថា វៀតណាមមានឆន្ទៈក្នុងការបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ក្រុមហ៊ុនធំៗរបស់ឥណ្ឌា រួមទាំងក្រុមហ៊ុន Adani Group ក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេស ។លោក​បន្តថា​ វៀតណាម​ស្វាគមន៍ចំពោះការវិនិយោគ​ដំបូងរបស់ក្រុមហ៊ុន Adani Group នៅកំពង់ផែ Lien Chieu កណ្តាលទីក្រុង Da Nang ។ ដោយឡែកចំពោះនាយកប្រតិបត្តិ​ក្រុមហ៊ុន Adani Group បានប្រាប់វៀតណាមវិញថា ឆាប់ៗនេះក្រុមហ៊ុននឹងធ្វើការជាមួយដៃគូ និងអ្នកពាក់ព័ន្ធវៀតណាមផ្សេងទៀត លើគម្រោងវិនិយោគជាក់លាក់ក្នុងប្រទេស ហើយការវិនិយោគ នឹងអាចឈានដល់ ១០ ពាន់លានដុល្លារ​ក្នុងរយៈពេលវែង ៕