Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុន AirAsia ដេញថ្លៃទិញយកក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ប្រទេសស្រីលង្កា

Media LNN | Apr 23, 2024
ក្រុមហ៊ុន AirAsia ដេញថ្លៃទិញយកក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ប្រទេសស្រីលង្កា
Clinic narith

(កូឡុំបូ)៖ ក្រុមហ៊ុន AirAsia ស្ថិតក្នុងចំណោមក្រុមហ៊ុនចំនួន៦ ដែលចូលរួមដេញថ្លៃទិញយក ក្រុមហ៊ុនអាកាសចរណ៍ជាតិ SriLankan Airlines របស់រដ្ឋាភិបាលស្រីលង្កា ខណៈដែលប្រទេសកោះមួយនេះ ព្យាយាមកាត់បន្ថយការខាតបង់ របស់សហគ្រាសរដ្ឋ ស្ថិតក្រោមកម្មវិធីថវិកាសង្គ្រោះ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចំនួន ២,៩ពាន់លានដុល្លារ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុស្រីលង្កាថា ក្រុមហ៊ុន AirAsia Consulting បានដាក់សំណើសុំគុណវុឌ្ឍិ ពីវិនិយោគិនសក្តានុពល សម្រាប់ការទិញភាគហ៊ុន នៅក្នុងក្រុមហ៊ុន SriLankan Airlines Limited។

ឯកសារនេះក៏មានឈ្មោះក្រុមហ៊ុន Dharshaan Elite Investment Holding (Pvt) Ltd ក្រុមហ៊ុន FITS Aviation (Private) Limited ក្រុមហ៊ុន Sherisha Technologies Private Limited ក្រុមហ៊ុន Treasure Republic Guardians Limited និងក្រុមហ៊ុនក្នុងស្រុក Hayleys PLC ដែលចូលរួមដេញថ្លៃផងដែរ៕