Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុន Alibaba របស់មហាសេដ្ឋី Jack Ma មានបំណងពង្រីកអាជីវកម្មនៅអឺរ៉ុប

Media LNN | Jun 19, 2023
ក្រុមហ៊ុន Alibaba របស់មហាសេដ្ឋី Jack Ma មានបំណងពង្រីកអាជីវកម្មនៅអឺរ៉ុប
Clinic narith

(ប៉ារីស)៖ ប្រធានក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Alibaba Group របស់ចិនបាននិយាយថា ក្រុមហ៊ុននឹងធ្វើឱ្យអឺរ៉ុបក្លាយជាអាទិភាពកំពូល ខណៈដែលក្រុមហ៊ុនផ្តោតលើការកសាងអាជីវកម្មក្នុងស្រុក និងភ្លែតហ្វមអនឡាញនៅខាងក្រៅប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក John Michael Evans ប្រធានក្រុមហ៊ុន Alibaba Group ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈថ្លែងទៅកាន់សន្និសីទបច្ចេកវិទ្យាមួយនៅទីក្រុងប៉ារីសប្រទេសបារាំងថា «អ្វីដែលយើងនឹងផ្តោតបន្ថែមទៀតសម្រាប់អនាគតគឺការកសាងអាជីវកម្មក្នុងស្រុក ដូច្នេះអ្នកនឹងមើលឃើញអ្វីដែលហៅថា TMall ដែលយើងមាននៅក្នុងប្រទេសចិនក្លាយជា TMall នៅអឺរ៉ុប ដែលមានន័យថា យើងនឹងបម្រើម៉ាកយីហោក្នុងស្រុក និងអតិថិជនក្នុងស្រុកនៅក្នុងទីផ្សារក្នុងស្រុក»

លោកបានមានប្រសាសន៍ថា៖ «យើងបានចាប់ផ្តើមជាមួយនឹងគម្រោងសាកល្បងនៅប្រទេសអេស្ប៉ាញដែលយើងនឹងពង្រីកនៅទូទាំងទ្វីបអឺរ៉ុប»

ក្រុមហ៊ុន Alibaba បានប្រកាសកាលពីខែមីនាថា ខ្លួននឹងបំបែកក្រុមហ៊ុនទៅជាប្រាំមួយអង្គភាព ហើយភាគច្រើននៃអង្គភាពទាំងនោះស្វែងរកការប្រមូលមូលនិធិ ឬការចុះបញ្ជីក្នុងផ្សារហ៊ុន បន្ទាប់ពីមានការបង្ក្រាបខាងផ្នែកបទប្បញ្ញត្តិរយៈពេលពីរឆ្នាំលើវិស័យបច្ចេកវិទ្យារបស់ប្រទេសចិន។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាជីវកម្មអេឡិចត្រូនិករបស់ក្រុមហ៊ុន Alibaba ត្រូវបានបំបែកជាពីរដោយម្ខាងគ្របដណ្តប់ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចក្នុងស្រុករបស់ក្រុមហ៊ុន Alibaba និងម្ខាងមួយទៀតគ្របដណ្តប់លើទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចក្រៅប្រទេសដូចជា Lazada ដែលបម្រើទីផ្សារអាស៊ីអាគ្នេយ៍ និង AliExpress។

Taobao និង TMall គឺជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកដ៏លេចធ្លោរបស់ចិននៅក្នុងប្រទេសចិន៕