Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អគ្គនាយកដ្ឋានពន្ធដារបានបង្កើតកម្មវិធីប្រទិនពន្ធដារ(App)នៅលើទូរស័ព្ទដៃដើម្បីភាពងាយក្នុងការបង់ពន្ធ

Sang Kim | Aug 26, 2020
អគ្គនាយកដ្ឋានពន្ធដារបានបង្កើតកម្មវិធីប្រទិនពន្ធដារ(App)នៅលើទូរស័ព្ទដៃដើម្បីភាពងាយក្នុងការបង់ពន្ធ
Clinic narith

កាលពីពេលថ្មីៗនេះអគ្គនាយកដ្ឋានពន្ធដារ បានបង្កើតកម្មវិធីប្រទិនពន្ធដារ(App)នៅលើទូរស័ព្ទដៃ ដើម្បីបង្កើនប្រសិទ្ធភាពនិងភាពងាយស្រួលក្នុងការផ្តល់ជូនសេវាដល់ប្រជាពលរដ្ឋដែលជាប់កាតព្វកិច្ចជាប់ពន្ធ ដែលមានទាំងកាលបរិឆ្ឆេទបង់ពន្ធប្រចាំខែនិងប្រចាំឆ្នាំ។

មួយវិញទៀតកម្មវិធីនេះអាចឱ្យអ្នកដឹងពីដំណឹងដោយស័្វយប្រវត្តិក្នុងទូរស័ព្ទស្តីអំពេីកាលបរិឆ្ឆេទចាប់ផ្តើមនិងបញ្ចាប់នៃការបង់ពន្ធនិងថ្ងៃឈប់សម្រាក់របស់ពន្ធដារផងដែរ។ មិនតែប៉ុណ្ណោះលោកអ្នកអាចទាញយលកម្មវិធីនេះតាមរយៈPlay Storeឬ App Store ដោយគ្រាន់តែស្វែងកម្មវិធីនេះដោយវាយឈ្មោះCambodia Tax Calendar ឬក៏ស្គេនQR Code រួចដំឡើងប្រើប្រាស់ជាការស្រេច។

តាមកម្មវិធីApp ប្រទិនពន្ធដារនេះ អ្នកអាចមើលពីកាលបរិឆ្ឆេទទូទៅតាមរយៈចន្ទគតិនិងសុរិយគតិ ដើម្បីដឹងពីការចាប់ផ្តើមបង់ពន្ធនិងផុតកំណត់កាលដាក់លិខិតប្រកាសពន្ធប្រចាំខែឬប្រចាំឆ្នាំ។ ជាពិសេសនោះលោកអ្នកអាចពិនិត្យមើលនៅថ្ងៃឈប់សម្រាក់នានានៅក្នុងប្រទេសកម្ពុជាបានថែមទៀតផង៕

ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ