Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អបអរសាទរ! App QR ស្កេនវត្តមានរបស់កូនខ្មែរ ចុះ MoU ជាមួយ សារព័ត៌មាន Alynana និងក្រុមហ៊ុនស្វែងរកការងារ Jobboom

Admin Alynana | Dec 29, 2021
អបអរសាទរ! App QR ស្កេនវត្តមានរបស់កូនខ្មែរ ចុះ MoU ជាមួយ សារព័ត៌មាន Alynana និងក្រុមហ៊ុនស្វែងរកការងារ Jobboom
Clinic narith

 

កាលពីព្រឹកថ្ងៃអង្គារទី ២៨ ខែ ធ្នូរ ឆ្នាំ ២០២១ បានប្រារព្ធពិធីចុះអនុស្សារណៈយោគយល់គ្នារវាង ក្រុមហ៊ុន CheckinMe ក៏បានចុះអនុស្សរៈនៃការយោគយល់គ្នាជាមួយសារព័ត៌មាន Alynana ស្តីពីកិច្ចសហប្រតិបត្តិការទំនាក់ទំនងផលិត និងផ្សព្វផ្សាយ ក្នុងគោលបំណងលើកកំពស់ និងជំរុញ SME នៅក្នុងប្រទេសកម្ពុជា។ 

image

នេះជាការឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងលឿនរបស់ក្រុមហ៊ុន CheckinMe ដែលទើបតែចាប់ផ្ដើមនៅដើមឆ្នាំនេះទេ ប៉ុន្តែមានដៃគូរសហការអាជីវកម្មលើគ្រប់វិស័យ រាប់តាំងតែពីវិស័យដឹកជញ្ជូន ម្ហូបអាហារនិងភេសជ្ជៈ អប់រំ ធនធានមនុស្ស ឬ សារព័ត៌មាននោះទេ។ នៅក្នុងថ្ងៃដដែលនោះដែរ បានចុះអនុស្សារណៈយោគយល់គ្នារវាង ក្រុមហ៊ុន CheckinMe ដែលធ្វើលើ App ស្កេនវត្តមានដំបូងគេបង្អស់នៅកម្ពុជា និងក្រុមហ៊ុន Jobboom ដែលជាក្រុមហ៊ុនជំនាញទៅលើការស្វែងរកការងារធ្វើសម្បូរបែប។

image

យោងតាមលោក ឡី កំថូង ថ្លែងប្រាប់ក្រុមការងារ Business Cambodia ឱ្យដឹងថាខ្លឹមសារនៃការចុះអនុស្សារណៈយោគយល់គ្នានេះមានគោលបំណងចំបងដើម្បីផ្ដល់ជាមូលដ្ឋានគ្រឹះក្នុងកិច្ចសហប្រតិបត្តិការចាប់ដៃគ្នាពាក់ព័ន្ធទៅនឹងផ្តល់តម្លៃពិសេសទៅកាន់អតិថិជនរវាងគ្នានិងគ្នា ការធ្វើទីផ្សារ ការកសាងកិត្តនាម Branding ជាដើម។ 

ជាមួយគ្នានេះដែរ លោក ឃិន សេរីវឌ្ឍន៍ បានលើកឡើងយ៉ាងសោមនស្សរីករាយ ដោយរំពឹងយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការនេះនឹងផ្ដល់ផលប្រយោជន៍ដល់អតិថិជន ក៏ដូចជាក្រុមហ៊ុនទាំងពីរផ្ទាល់ជាផ្លែផ្កា និង ឆ្ពោះទៅមុខរកភាពរីកចម្រើនទាំងអស់គ្នា។ 

image

គូសបញ្ជាក់ផងដែរថា CheckinMe ជាដំណោះស្រាយទៅលើការគ្រប់គ្រងធនធានមនុស្សបែបទំនើបដោយផ្ដោតសំខាន់ទៅលើការស្រង់វត្តមានជំនាន់ចុងក្រោយដោយប្រើប្រាស់បច្ចេកវិទ្យា QR ជំនួសឱ្យវិធីស្រង់វត្តមានបែបបុរាណដោយប្រើប្រាស់ការស្កេនក្រយ៉ៅដៃ ឬ ប្រើប្រាស់ម៉ាស៊ីនវាយបុង។

ស្របពេលជាមួយគ្នាផងដែរ ក្រុមហ៊ុន KR Express និង ក្រុមហ៊ុនមាតាធម្មជាតិ ក៏មានការចុះអនុស្សារណៈយោគយល់គ្នា ដើម្បីចាប់ដៃគ្នាជោគជ័យលើវិថីអាជីវកម្មទាំងព្រម៕ 

image