Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ត្រឹម១សប្តាហ៍រឿងBarbie រកចំណូលបាន៣៣៧លាន$ ខណៈនេះជាតម្លៃខ្លួនតួអង្គឯកស្រី Barbie

Media LNN | Jul 26, 2023
ត្រឹម១សប្តាហ៍រឿងBarbie រកចំណូលបាន៣៣៧លាន$ ខណៈនេះជាតម្លៃខ្លួនតួអង្គឯកស្រី Barbie
Clinic narith

ខ្សែភាពយន្ត Barbie ដកស្រង់ចេញពីរឿងតុក្កតាដ៏ល្បីល្បាញមួយ ដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងក្នុងបណ្តាញសង្គម អាចរកចំណូលបានរហូតដល់ ៣៣៧លានដុល្លារពីការចាក់បញ្ចាំង ត្រឹមរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ។64900f2d4725a-23ក្នុងនោះចំពោះតួអង្គឯកស្រីឈ្មោះ Barbie ដែលមានឈ្មោះពិតថា Margot Robbie ត្រូវបានគេរាយការណ៍ថារកបានប្រមាណ ១២.៥លានដុល្លារ សម្រាប់ការដើរតួជាតួអង្គឯកក្នុងខ្សែភាពយន្តដ៏ល្បីនេះ។sbm-gAk-IfdpS9szZ8LoNvei9-12 មិនតែប៉ុណ្ណោះខ្សែភាពយន្ត Barbie បានធ្វើឲ្យប្រជាប្រិយភាពតារាហូលីវូដ Margot Robbie កាន់តែរីកសាយភាយ និងជាការបោះជំហានទៅមុខដ៏ធំមួយក្នុងវិថីសិល្បៈរបស់នាង។គួរជម្រាបផងដែរថា តារាសម្តែងវ័យ ៣៣ឆ្នាំខាងលើ បានទទួលពានរង្វាន់ Academy Award ចំនួន២ និងបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តរាប់សិបរឿងរួចមកហើយ។ ចំពោះរឿង Barbie ដែលនាងបានសម្តែងជាតួអង្គឯក អាចរកចំណូលបាន ១៨២លានដុល្លារពី ៦៩ប្រទេស ដោយបង្កើនប្រាក់ចំណូលសរុបឡើងដល់ ៣៣៧ដុល្លារ ទូទាំងពិភពលោកគិតត្រឹមចុងសប្តាហ៍នេះ និងកំពុងឈរលើលេខរៀងទី១ ជាខ្សែភាពយន្តរកចំណូលបានច្រើនបំផុត៕648680258b7b5-19