Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោក Bidenនិងមេដឹកនាំលោកខាងលិចសំខាន់ៗ ជំរុញឲ្យអ៊ីស្រាអែល ការពារជនស៊ីវិល

Media LNN | Oct 23, 2023
លោក Bidenនិងមេដឹកនាំលោកខាងលិចសំខាន់ៗ ជំរុញឲ្យអ៊ីស្រាអែល ការពារជនស៊ីវិល
Clinic narith

បណ្តាមេដឹកនាំរបស់សហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ពីការគាំទ្ររបស់ពួកគេចំពោះប្រទេសអ៊ីស្រាអែល និងសិទ្ធិដើម្បីការពារខ្លួន ប៉ុន្តែ ក៏បានជំរុញឲ្យប្រទេសនេះប្រកាន់ភ្ជាប់ចំពោះច្បាប់មនុស្សធម៌អន្តរជាតិ និងការពារជនស៊ីវិល។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចេញបន្ទាប់ពីជំនួបតាមបណ្តាញអ៊ីនធឺណិតស្តីពីជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ មេដឹកនាំទាំងនេះ បានស្វាគមន៍ ការដោះលែងចំណាប់ថ្នូរ២រូបធ្វើឡើងដោយក្រុមហាម៉ាស់ និងបានអំពាវនាវសម្រាប់ការដោះលែងបន្ទាន់ចំណាប់ខ្មាំងដែលនៅសល់ទាំងអស់។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានកោះប្រជុំ ដែលគេហៅថាក្រុមប្រទេសទាំង៥ មានសហរដ្ឋអាមេរិក បារាំង ចក្រភពអ់គ្លេស អាល្លឺម៉ង់ និងប្រទេសអ៊ីតាលី បូករួមទាំងកាណាដា បន្ទាប់ពីបានសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ។

លោក Biden បានសរសេរលើបណ្តាញសង្គម Twitter អំពីការសន្ទនារបស់លោក ជាមួយលោក Netanyahu លើបណ្តាញ X ដែលគេស្គាល់កាលពីពេលមុនថា Twitter ហើយនាយករដ្ឋមន្ត្រីកាណាដាលោក Trudeau ក៏បានសរសេរលើបណ្តាញTwitter អំពីការសន្ទនារបស់លោក ជាមួយ ប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog ៕