Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មហាសេដ្ឋី Branson ត្រូវបង្ខំចិត្តបិទក្រុមហ៊ុន ខណៈម្តាយឆ្លងជំងឺស្លាប់ទៀត

Admin Alynana | Jan 12, 2021
មហាសេដ្ឋី Branson ត្រូវបង្ខំចិត្តបិទក្រុមហ៊ុន ខណៈម្តាយឆ្លងជំងឺស្លាប់ទៀត
Clinic narith

លោក Richard Branson ដែលជាស្ថាបនិកក្រុមហ៊ុនយក្ស Virgin Group ដែលជាក្រុមហ៊ុនអាកាសចរណ៍ល្បីឈ្មោះមួយរបស់ចក្រភពអង់គ្លេស។ក្រុមហ៊ុននេះត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនរកស៊ីដ៏ជោគជ័យមួយអស់រយៈជាច្រើនទសវត្សមកហើយ ប៉ុន្តែក្រោយពេលមានវត្តមានរបស់មេរោគកាចសាហាវ COVID-19 មក បានធ្វើឱ្យការរកស៊ីរបស់លោក Branson ចាប់ផ្តើមមានការធ្លាក់ចុះជាលំដាប់ រហូតឈានដល់ការប្រកាសក្ស័យធនថែមទៀតផង។

ទន្ទឹមនឹងនេះផងដែរ ដើម្បីទប់ទល់ជាមួយវិបត្តិដ៏ធ្ងន់ធ្ងរមួយនេះលោក Branson ក៏ធ្លាប់បានចំណាយលុយរបស់លោកអស់ជាង ២៥០លានដុល្លារ និងបានធ្វើការស្នើរសុំឱ្យបុគ្គលិករបស់ខ្លួនជាង ៨៥ ទៅ ៩០ ភាគរយឱ្យផ្អាកធ្វើការបណ្ដោះអាសន្នសិន។ ប៉ុន្ដែក្រុមហ៊ុនរបស់លោកនៅតែប្រឈមមុខនឹងការដួលរលំដដែល។

លុះកំឡុងពាក់កណ្តាលខែមេសា កន្លងទៅថ្មីៗនេះ​ មហាសេដ្ឋីអង់គ្លេសលោក Richard Branson ក៏ធ្លាប់បានស្នើរសុំកម្ចីពាណិជ្ជកម្មពីរដ្ឋាភិបាលអង់គ្លេស និងអូស្រា្តលី ដើម្បីយកលុយទៅសង្រ្គោះអាជីវកម្មអាកាសចរណ៍ Virgin Atlanticនិង Virgin Australiaកុំឱ្យដួលរលំ។ ដោយបានសន្យាថា លោកនឹងសងប្រាក់កម្ចីទាំងអស់ទៅកាន់រដ្ឋាភិបាលវិញដោយខ្លួនសុខចិត្តយកកោះ Necker របស់លោកនៅឯ Caribbean យកមកបញ្ចាំ។តែទោះបីជាព្យាយាមស្វះស្វែងយ៉ាងណាក៏លោកមិនអាចរក្សាលំនឹងរកស៊ីបានដែរ រហូតឈានដល់ដំណាក់កាលក្ស័យធនបិទក្រុមហ៊ុនលែងរកស៊ីតមកដល់ពេលនេះ។

 

ទុក្ខដោយសារបិទក្រុមហ៊ុនមិនបានប៉ុន្មានផង ស្រាប់តែមានដំណឹងថា ម្តាយរបស់លោក ត្រូវបានស្លាប់ដោយសារតែឆ្លងកូវីដ១៩ ថែមទៀត។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នាព្រឹកថ្ងៃទី ១២ នេះ។ប្រភពដដែលបានបន្តទៀតថា អ្នកស្រី Eve Branson បានស្លាប់ក្នុងអាយុ ៩៦ ឆ្នាំ ដោយសារតែការវាយប្រហាររបស់មេរោគកូវីដ១៩ ។

សូមរំលឹកផងដែរថា នេះសោកនាតកម្មដ៏ធំមួយសម្រាប់លោក Richard Branson ដែលធ្វើឱ្យលោកទទួលការឈឺចាប់មិនតិចឡើយ ព្រោះត្រូវជួបទុក្ខផ្ទួនៗ ក្រោយក្រុមហ៊ុនក៏ត្រូវឡុងចុង រហូតដល់បិទទ្វារ ឥលូវម្តាយត្រូវបានស្លាប់ដោយសារកូវីដ១៩ ទៀត៕