Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

BYD កំពុងស្នើសុំការវិនិយោគក្នុងប្រទេសឥណ្ឌាជាមួយទំហំទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារ

Media LNN | Jul 17, 2023
BYD កំពុងស្នើសុំការវិនិយោគក្នុងប្រទេសឥណ្ឌាជាមួយទំហំទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារ
Clinic narith

ក្រុមហ៊ុនចិន BYD ធ្លាប់តែជាវិនិយោគិនដាក់លក់រថយន្តក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះ តែក្រោយទទួលបានសន្ទុះគាំទ្រខ្លាំង BYD នឹងជ្រើសយកទីផ្សារប្រទេសឥណ្ឌាជាកន្លែងផលិត និងលក់នៅទីនោះផ្ទាល់តែម្តងជាមួយនឹងការសហការរួមគ្នាបង្កើតរោងចក្រផលិតអាគុយអគ្គិសនី និងតំឡើង ខណៈបច្ចុប្បន្ននេះកំពុងដាក់សំណើរសុំការវិនិយោគទៅរដ្ឋាភិបាលឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

64900f2d4725a-6

នៅថ្ងៃសុក្រសប្តាហ៍នេះ BYD បានដាក់សំណើរវិនិយោគទៅកាន់រដ្ឋាភិបាលឥណ្ឌាដើម្បីសុំទីតាំងសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីរួមគ្នាដែលមានតម្លៃប្រមាណ ១ពាន់លានដុល្លារជាមួយក្រុមហ៊ុនឥណ្ឌា Megha Engineering & Infrastructures Limited។ ជាមួយនឹងសំណើរនោះ BYD ជ្រើសយកទីតាំង Hyderabad ដែលជារដ្ឋធានីដ៏ធំមួយនៃរដ្ឋ Telangana ភាគខាងត្បូងប្រទេសឥណ្ឌា ជាកន្លែងសាងសង់រោងចក្រដ៏ធំបំផុតមួយរបស់ខ្លួនជាមួយដៃគូវិនិយោគ។

photo_2019-07-08_12-18-42 (2)-5967aec83ef58ffa0e49454cf0734c788-117