Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

BYD បង្កើនមហិច្ឆតាពង្រាយនាវាដឹករថយន្តឲ្យបាន៨គ្រឿងបន្ថែម ដើម្បីជំរុញការនាំចេញ

Media LNN | Mar 06, 2024
BYD បង្កើនមហិច្ឆតាពង្រាយនាវាដឹករថយន្តឲ្យបាន៨គ្រឿងបន្ថែម ដើម្បីជំរុញការនាំចេញ
Clinic narith

 

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តឈានមុខរបស់ចិន BYD បង្ហើបពីគម្រោងបង្កើននាវាដឹករថយន្តឲ្យបាន៨គ្រឿងបន្ថែមទៀត ក្នុងរយៈពេល២ឆ្នាំខាងមុខ ដើម្បីជំរុញការនាំចេញ ខណៈដែលទីផ្សារថយន្តអគ្គិសនីកំពុងមានសន្ទុះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei Asia នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។

ស្ថាបនិកនិងជាប្រធានក្រុមហ៊ុន BYD បានឲ្យដឹងថា BYD នឹងដាក់ពង្រាយនាវាដឹកជញ្ជូនរថយន្តចំនួន ៧គ្រឿង ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ ដើម្បីកាត់បន្ថយការខ្វះខាតសមត្ថភាពដឹកជញ្ជូន សម្រាប់ការនាំចេញរថយន្ត។ តែយ៉ាងណា សម្រាប់នាវានោះ គឺត្រូវបាន BYD សហការជាមួយក្រុមហ៊ុនចិនផ្សេងទៀត ដើម្បីសាងសង់ ពោលនៅអំឡុងខែមករា កប៉ាល់ដឹករថយន្តអគ្គិសនីរបស់ BYD បានចេញដំណើរទៅកាន់អឺរ៉ុប ពីកំពង់ផែ Xiaomo International Logistics Port ក្នុងទីក្រុង Shenzhen។ នាវានោះឈ្មោះថា BYD Explorer No. 1 ដែលជាកប៉ាល់ប្រភេទ roll-on/roll-off (RORO) ត្រូវបានផលិតដោយក្រុមហ៊ុន CIMC Raffles ដែលជាសាខាសាងសង់កប៉ាល់របស់ក្រុមហ៊ុន China International Marine Containers ។

ក្រុមហ៊ុន CIMC Raffiles បានឲ្យដឹងថា នាវានេះមានសមត្ថភាពផ្ទុករថយន្តបាន ៧ពាន់គ្រឿងឯណោះ។ ប្រទេសចិនបាននាំចេញរថយន្តចំនួន ៤.៩ លានគ្រឿងក្នុងឆ្នាំ២០២៣ កើនឡើង ៥៨% ពីឆ្នាំ២០២២ ហើយបានវ៉ាដាច់ប្រទេសជប៉ុន ក្លាយជាប្រទេសនាំចេញកំពូលរបស់ពិភពលោក។ ការនាំចេញរថយន្តអគ្គិសនី រួមទាំងប្រភេទកូនកាត់ plug-in hybrid បានកើនឡើង ៧៨% ដល់ ១.២ លានគ្រឿង។ BYD បានបង្កើនការលក់ NEV នៅក្រៅប្រទេសជារៀងរាល់ខែកាលពីឆ្នាំមុន ដោយឈានដល់ ២៤០,០០០គ្រឿងសម្រាប់ពេញមួយឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ សមត្ថភាពដឹកជញ្ជូនមិនបានរក្សាល្បឿនឆាប់រហ័សនោះទេ ដូច្នេះទើបក្រុមហ៊ុនបង្កើនចំនួននាវា ដើម្បីជុំរុញការនាំចេញ។ យោងតាមក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស Clarksons Research បានឱ្យដឹងថា គិតត្រឹមខែវិច្ឆិកា មានក្រុមហ៊ុនកប៉ាស់ដឹកជញ្ចូនរហូតដល់ទៅ៤០ ជាកម្មសិទ្ធរបស់ក្រុមហ៊ុនចិន។

គួរជម្រាបថា ដើម្បីពង្រីកទីផ្សាររថយន្តរបស់ខ្លួន BYD កំពុងបង្កើនបណ្តាញលក់របស់ខ្លួននៅក្នុងប្រទេសអាឡឺម៉ង់ អ៊ីតាលី បារាំង អេស្ប៉ាញ និងកន្លែងផ្សេងទៀត តាមរយៈ ម៉ូដែលជាច្រើនដូចជា Dolphin EV ខ្នាតតូច និងរថយន្តអគ្គិសនី Sport Utility Vehicle Atto 3 ហើយក្រុមហ៊ុនកំពុងធ្វើការ ដើម្បីបង្កើតការទទួលស្គាល់ម៉ាករថយន្តរបស់ខ្លួនយ៉ាងឆាប់រហ័ស ឲ្យបានមុន ដៃគូប្រកួតប្រជែងក្នុងស្រុក៕