Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុន China Eastern ចាប់ផ្តើមប្រើយន្តហោះ Boeing 737-800 ឡើងវិញ បន្ទាប់ពីមានហេតុការណ៍ធ្លាក់យន្តហោះ កាលពីខែមុន

Admin Alynana | Apr 18, 2022
ក្រុមហ៊ុន China Eastern ចាប់ផ្តើមប្រើយន្តហោះ Boeing 737-800 ឡើងវិញ បន្ទាប់ពីមានហេតុការណ៍ធ្លាក់យន្តហោះ កាលពីខែមុន
Clinic narith

(ប៉េកាំង)៖ ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines បានដាក់ឲ្យដំណើរការយន្តហោះប្រភេទ Boeing 737-800 ឡើងវិញហើយ ក្រោយជួបហេតុការណ៍ធ្លាក់យន្តហោះធុននេះ ដែលសម្លាប់មនុស្ស១៣២នាក់ កាលពីខែមុន ហើយនាំឲ្យក្រុមហ៊ុន ផ្អាកការហោះហើររបស់ពួកវាសរុបចំនួន ២២៣គ្រឿង។ នេះបើយោងតាមការដកស្រង់ផ្សាយពីសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។

 

ក្រុមហ៊ុន China Eastern បានឲ្យដឹង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះថា មុនចាប់ផ្តើមដំណើរការឡើងវិញ ក្រុមហ៊ុនបានធ្វើតេស្តលើប្រព័ន្ធគ្រប់គ្រង, ត្រួតពិនិត្យរចនាសម្ព័ន្ធនៃយន្តហោះ និងផ្ទៀងផ្ទាត់ទិន្នន័យ សម្រាប់យន្តហោះនីមួយៗផងដែរ។ ដោយឡែក សម្រាប់យន្តហោះ Boeing 737-800 ដែលមានលេខចុះបញ្ជីស្រដៀងគ្នា នឹងយន្តហោះដែលបានធ្លាក់កាលពីថ្ងៃទី២១ ខែមីនា កន្លងទៅ នៅតែកំពុងស្ថិតក្រោមការត្រួតពិនិត្យ និងវាយតម្លៃនៅឡើយ។

 

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២ ជើងហោះហើរ MU5735 របស់អាកាសចរណ៍ China Eastern ដែលធ្វើដំណើរពីទីក្រុងគួនមីង ទៅកាន់ទីក្រុងក្វាងចូវ បានធ្លាក់នៅតំបន់ភ្នំ នៃខេត្តក្វាងស៊ី ប្រទេសចិន ដោយបានសម្លាប់អ្នកដំណើរចំនួន ១២៣នាក់ រួមទាំងសហសេវិកយន្តហោះ៩នាក់។ វាជាគ្រោះមហន្តរាយផ្នែកអាកាសចរណ៍ ដ៏គួរឲ្យរន្ធត់ មិនធ្លាប់មានក្នុងប្រទេសចិន សម្រាប់រយៈពេល២៨ឆ្នាំមកនេះ៕