Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រទេសចិនបានបង្ហាញថាការធ្វើតេស្ដវ៉ាក់ស៊ាំងការពារវីរុសCovid-19ទទួលបានជោគជ័យ

Sang Kim | Jun 10, 2020
ប្រទេសចិនបានបង្ហាញថាការធ្វើតេស្ដវ៉ាក់ស៊ាំងការពារវីរុសCovid-19ទទួលបានជោគជ័យ
Clinic narith

វ៉ាក់ស៊ាំងឈ្មោះ Ad5-nCoV ត្រូវបានផលិតដោយ Cansino Biologicត្រូវបានយល់ព្រមឲ្យពិសោធលើមនុស្សក្នុងខែមិនាកន្លងទៅ បានបង្ហាញលទ្ធផលហើយ ។យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី The Lancetស្តីពីលទ្ធផលនៃការពិសោធន៍សាកល្បងនៃវ៉ាក់ស៊ាំងការពារវីរុសCovid-19 របស់ប្រទេសចិនក្នុងដំណាក់កាលទីមួយបានបង្ហាញថា ក្រោយរយះពេល២៨ថ្ងៃ អ្នកជំងឺមានសុវត្ថិភាពនិងមិនមានប្រតិកម្មប្រឆាំងជាមួយវ៉ាក់ស៊ាំងខាងលើនោះទេ ។

អ្នកស្ម័គ្រចិត្តក្នុងការពិសោធន៍វ៉ាក់ស៊ាំងនេះ មានអាយុចន្លោះពី១៨ ទៅ ៦០ឆ្នាំ​ ចែកជាបីក្រុមហើយក្រុមនីមួយៗមានគ្នា៣៦នាក់ ទទួលកំរិតថ្នាំ កំរិតទាប មធ្យម និងខ្ពស់ ។ ជាលទ្ធផលពាក់កណ្តាលនៃអ្នកស្មគ័្រចិត្តដែលទទួលកំរិតថ្នាំកំរិតទាប និងមធ្យមមិនបានកើតអង់ទីគ័រប្រឆាំងវីរុសCOvid-19ទេនៅខណះពេលបីភាគបួននៃអ្នកស្ម័គ្រចិត្តដែលទទួលកំរិតថ្នាំក្នុងកំរិតខ្ពស់ក៏មិនបានកើតអង់ទីគ័រប្រឆាំងវីរុសដែរ ។

តាមការលើកទ្បើងរបស់សាស្រ្តាចារ្យ Wei Chenលទ្ធផលនេះបានបង្ហាញពី ព្រឹត្តិការណ៍ដ៏សំខាន់មួយហើយវាគួរត្រូវបានបកស្រាយដោយប្រុងប្រយ័ត្នបំផុត ។លទ្ធផលនៃការពិសោធន៍នេះ ត្រូវបានចុះផ្សាយប៉ុន្មានថ្ងៃ ក្រោយពេលក្រុមហ៊ុន Medernaរបស់សហរដ្ឋអាមេរិក បានបញ្ចេញលទ្ធផលដ៏ល្អនៃការពិសោធន៍វ៉ាកស៊ាំងរបស់ខ្លួន​។

ក្នុងចំណោមអ្នកជំងឺ៤៥នាក់ មាន៣៧នាក់បានកើតអង់ទីគ័រប្រឆាំងវីរុសCovid-19 និង៨នាក់ទៀតមិនទាន់កើតអង់ទីគ័រប្រឆាំងវីរុសនេះ តែក្រោយចាក់វ៉ាក់ស៊ាំងលើកទីពីរមក អ្នកទាំង៨នាក់នេះបានកើតអង់ទីគ័រប្រឆាំងវីរុសCovid-19 ។

យោងតាម WHO បច្ចុប្បន្នមានវ៉ាក់ស៊ាំងប្រឆាំងវីរុសCovid-19ច្រើនជាង១០០ប្រភេទបានកំពុងត្រូវបានអភិវឌ្ឍនៅទូទាំងពិភពលោកក្នុងនោះយ៉ាងហោចណាស់មានវ៉ាក់ស៊ាំងចំនួន៨ប្រភេទ ត្រូវបានសាកល្បងលើមនុស្ស ។

ប្រភព CNBC