Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តួលេខ COVID-19 ប្រចាំថ្ងៃ បានវាយលុកចូលដល់ប្រទេសចំនួន ២១៥ នឹងមានអ្នកឆ្លងសរុប ១៥.៩លាននាក់

Sang Kim | Jul 25, 2020
តួលេខ COVID-19 ប្រចាំថ្ងៃ បានវាយលុកចូលដល់ប្រទេសចំនួន ២១៥ នឹងមានអ្នកឆ្លងសរុប ១៥.៩លាននាក់
Clinic narith

(បរទេស)៖ គិតត្រឹមម៉ោង ៥៖៣០នាទីល្ងាចថ្ងៃសៅរ៍ ទី ២៥ ខែកក្កដា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៥ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។

ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១៥,៩៦៤,៧២៤នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៦៤៣,១៧១នាក់បានស្លាប់បាត់បង់ជីវិត និង ៩,៧៥៩,៦១៨នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន ១៨៤ប្រទេស និងដែនដី ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៧៥។