Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឥណ្ឌូនេស៊ីកំពុងផ្ទុះការឆ្លងរីករាលដាលCovid-19យា៉ងខ្លាំងត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ

Sang Kim | Sep 21, 2020
ឥណ្ឌូនេស៊ីកំពុងផ្ទុះការឆ្លងរីករាលដាលCovid-19យា៉ងខ្លាំងត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ
Clinic narith

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA របស់ប្រទេសសិង្ហបុរី កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រទេសឥណ្ឌូនេស៊ីបានរកឃើញករណីឆ្លងថ្មីនៃវីរុសCovid-19 ច្រើនបំផុតប្រចាំថ្ងៃ​រហូតដល់ ៤,១៦៨ករណី ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ ២៤០,៦៨៧នាក់ នៅទូទាំងប្រទេស​ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលរបស់ប្រទេសមួយនេះ ។

សម្រាប់ថ្ងៃអាទិត្យម្សិលមិញដដែល មានអ្នកជម្ងឺCovid-19 រហូតដល់ ១១២នាក់បានស្លាប់ ដែលនាំឲ្យអ្នកស្លាប់សរុបកើនឡើងដល់ ៩,៤៤៨នាក់ ចំនួននេះបានធ្វើឲ្យប្រទេសឥណ្ឌូនេស៊ី បានក្លាយជាប្រទេសដែលមានចំនួនអ្នកស្លាប់ដោយសារវីរុសCovid-19 ច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើង ។

ដើម្បីឆ្លើយតបជាមួយស្ថានភាពនេះ រដ្ឋាភិបាលប្រទេស ឥណ្ឌូនេស៊ីមានផែនការពង្រីក ការធ្វើតេស្ដរកវីរុសCovid-19 ទ្វេដងក្នុងពេលដ៏ឆាប់ខាងមុខនេះ ។ គ្រាន់តែទីក្រុង Jakartaតែឯង មានអ្នកឆ្លងវីរុស Covid-19ប្រចាំថ្ងៃ ច្រើនជាង១,០០០នាក់គិតជាមធ្យមក្នុងខែនេះ ។ យោងតាមអង្គការសុខភាពពិភពលោក ការធ្វើតេស្ដរកវីរុសCovid-19 ប្រចាំសប្ដាហ៍នៅទីក្រុង Jakarta ដែលធ្លាប់តេស្ដមនុស្ស ៥ ទៅ ៦នាក់ក្នុងចំណោមមនុស្ស ១,០០០នាក់ រយៈពេលបីសប្ដាហ៍មុន ឥលូវត្រូវបង្កើនឡើងលើសរហូតដល់ប្រាំដង ។

តាមការលើកឡើងរបស់មន្រ្តីរបស់រដ្ឋាភិបាល ពួកគេគ្មានជម្រើសអ្វីក្រៅពីត្រឡប់ទៅរកសភាពដើមវិញ ដោយរឹតត្បិតគោលការណ៍ ដែលត្រូវបានបន្ធូរបន្ធយកាលពីខែ មិថុនាកន្លងទៅ ដោយកាត់បន្ថយសកម្មភាពអាជីវកម្ម ការធ្វើដំណើរ និងពិធីជួបជុំសាសនាជាដើម ។

 

ក្រៅពីនេះ វីរុសCovid-19 ក៏ត្រូវបានឆ្លងរីករាលដាល រហូតដល់៣០ស្ថានប័នរដ្ឋ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី ដែលនេះជាក្ដីព្រួយបារម្ភមួយសម្រាប់មន្រ្តីរាជការ និងប្រជាជនទាំងអស់នៅទូទាំងប្រទេស ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចំនួនករណីឆ្លងថ្មីនៃវីរុសCovid-19 មានការកើនឡើងនៅទូទាំងពិភពលោក ក្នុងនោះរួមមានទាំងទ្វីបអាស៊ីអាគ្នេយ៍យើងផងដែរ ។ វាជាសញ្ញាគួរឲ្យព្រួយបារម្ភ សូមបងប្អូនប្រជាពលរដ្ឋខ្មែរបន្តការប្រុងប្រយ័ត្នដោយត្រូវលាងដៃឲ្យបានញឹកញាប់ ត្រូវពាក់ម៉ាសក្នុងករណីចាំបាច់ និងរក្សាគំលាតសុវត្ថិភាពឲ្យបានត្រឹមត្រូវជាដើម ៕