Alynana Media Cambodia

Banner ads header
Icon Collap
...
Home / ថៃបន្តរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២,៦៣១ករណី និងស្លាប់៣១នាក់បន្ថែមទៀតនៅថ្ងៃសុក្រនេះ

ថៃបន្តរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២,៦៣១ករណី និងស្លាប់៣១នាក់បន្ថែមទៀតនៅថ្ងៃសុក្រនេះ

ថៃបន្តរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២,៦៣១ករណី និងស្លាប់៣១នាក់បន្ថែមទៀតនៅថ្ងៃសុក្រនេះ
201   04-06-2021   2 weeks ago

ថៃ៖ ក្រសួងសុខាភិបាលសាធារណៈរបស់ថៃនៅព្រឹកថ្ងៃសុក្រនេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៣១នាក់ទៀត ដោយធ្វើឲ្យអ្នកស្លាប់សរុបកើនដល់១ពាន់១៧៧នាក់ ។

ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរសុខាភិបាលថៃក៏បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ពាន់៦៣១ករណីផងដែរ ដោយនាំអោយករណីឆ្លងសរុបកើនឡើងដល់១៧ម៉ឺន១ពាន់៩៧៩ករណី ។

ក្នុងចំណោមករណីឆ្លងសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មានចំនួន២ពាន់៤៤២ករណី គឺជាប្រជាជនទូទៅ និង១៨៩ករណីទៀតគឺជាករណីឆ្លងនៅក្នុងពន្ធនាគារ ។ ដោយឡែកអ្នកជំងឺចំនួន២ពាន់៤៩៣នាក់បានជាសះស្បើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី០១ ខែមេសា ជាពេលដែលផ្ទុះរលកទី៣នៃការឆ្លងវីរុសកូវីដ១៩បានចាប់ផ្តើមនោះ ប្រទេសថៃបានកត់ត្រាអ្នកឆ្លងប្រមាណ១៤ម៉ឺន៣ពាន់១១៦ករណី និងអ្នកជាសះស្បើយឡើងវិញ៩ម៉ឺន៣ពាន់២៧១នាក់ ៕

ប្រភព៖ Bangkok Post