Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៩លាន៥៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២៤ម៉ឺននាក់ និងជាសះស្បើយ១៨០លាន៨ម៉ឺននាក់

Admin Alynana | Aug 03, 2021
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៩លាន៥៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២៤ម៉ឺននាក់ និងជាសះស្បើយ១៨០លាន៨ម៉ឺននាក់
Clinic narith

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩៩លាន៥៩ម៉ឺន៥ពាន់៣៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន២៤ម៉ឺន៨ពាន់៨៨៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨០លាន៨ម៉ឺន៣ពាន់៣១១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន៨៩ម៉ឺន៥ពាន់៩៨០នាក់ ស្លាប់ចំនួន៦២ម៉ឺន៩ពាន់៨៦២នាក់ និងជាសះស្បើយចំនួន២៩លាន៧១ម៉ឺន៧ពាន់៥៣៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៧២ម៉ឺន៥ពាន់៣៩៩នាក់ ស្លាប់៤២ម៉ឺន៥ពាន់២២៨នាក់ និងជាសះស្បើយ៣០លាន៨៨ម៉ឺន៨ពាន់៧០២នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៩៥ម៉ឺន៣ពាន់៥០១នាក់ ស្លាប់ចំនួន៥៥ម៉ឺន៧ពាន់៣៥៩នាក់ និងជាសះស្បើយ១៨លាន៦៨ម៉ឺន៧ពាន់២០៣នាក់ ៕ ប្រភព៖ worldometers