
LNN.16.04.2020
ភ្នំពេញ៖ បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករង បច្ចេកទេសលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអោយដឹងនៅក្នុងសន្និសីទ សារព័ត៌មានកាលពីព្រឹកមិញថា ផលប៉ះពាល់នៃCOVID-1ធ្វើអោយជំនួនភ្ញៀវទេសចរក្នុងពិភពលោកបានធ្លាក់ចុះចំនួនពី៦០០ទៅ៧០០លានាក់ ដែលគិតជាទឹកប្រាក់ប្រមាណជា៤៥០ពាន់លានដុល្លាអាមេរិកនៅទូទាំងពិភពលោកដោយប្រើរយះពេលពី៥ទៅ៧ឆ្នាំក្នុងការស្តារឡើងវិញ បើធៀប នឹងឆ្នាំ២០១៩ នេះយោងតាមរបាយការណ៍អង្គការទេសចរណ៍ពិភពលោក។
នៅក្នុងនោះផងដែរគិតក្នុងរយះពេលនេះអង្គការទេសចរណ៍ពិភពលោក បានពន្យល់ពីការវិគាគទំហំនៃការខាតបង់តាមទម្រង២ប្រភេទ V សែប និង U សែប។ V សែប គឺចំនួននៃការធ្លាក់ចុះត្រឹមតែរយះពេលខ្លីហើយអាចហក់កើនឡើងវិញ ដែលការធ្លាក់ចុះនេះត្រឹមខែ៥តែប៉ុណ្ណោះនឹងអាចងើបឡើងវិញ និង U សែប ការ ធ្លាក់ចុះចំនួនអ្នកដំណើរមានរយះពេលយូររហូតដល់ខែ៧ទៅខែ៨ឆ្នាំ២០២០នេះ ហើយងើបឡើងវិញយឺត។
បើគិតតាមរូបមន្តVសែបចំណូលពីភ្ញៀវទេសចរ៥០៣លាននាក់ខាតបង់ ៤៧% គិតជាទឹកប្រាក់១១២ពាន់លានដុល្លាគិតត្រឹមខែ៥ឆ្នាំនេះ។ តាមរូបមន្តUសែប ចំនូនអ្នកដំណើរពិភពលោកមានការធ្លាក់ចុះ៦រយ៧លាននាក់ គិតជាភាគរយ៥៨% គិតជាទឹកប្រាក់១៣៥ពាន់លានដុល្លាគិតក្នុងរង្វងខែទៅខែដល់ខ្ទង់ខែ៧ទៅ៨ហើយអាចងើបឡើងវិញ តែបើពេលវាលានៃវីរុសCOVIDនៅតែបន្តនោះការខាតបង់នឹងធំធេងជាងនេះបន្ថែមទៀត នេះជាការខាតបង់ដ៏ធំមួយសំរាប់វិស័យ ទេស ចរណ៍ពិភពលោក ដែលមិនទាន់គិតផលប៉ះពាល់លើគ្រប់វិស័យផ្សេងៗទៀត។
អត្ថបទ៖ Alynana