Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

CSX នឹង​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ​ក្នុងពេល​ឆាប់ៗ​នេះ​ ដើម្បី​កៀរគរ​ទុន​ពី​សាធារណជន​

Media LNN | Jun 30, 2023
CSX នឹង​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ​ក្នុងពេល​ឆាប់ៗ​នេះ​ ដើម្បី​កៀរគរ​ទុន​ពី​សាធារណជន​
Clinic narith

ភ្នំពេញៈ ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) នឹងធ្វើ​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​រដ្ឋ​នៅលើ​ប្លាត​ហ្វ​ម​របស់ខ្លួន​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​ដើម្បី​ចូលរួម​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ក្នុងការ​កៀរគរ​មូលនិធិ​ឱ្យបាន​ ២០០ ​លាន​ដុល្លារ​ តាម​ការគ្រោងទុក​របស់​រដ្ឋាភិបាល​។​

​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) បានសម្រេច​ធ្វើការ​ជ្រើសរើស NBC និង CSX ជា​ភ្នាក់ងារ​បោះផ្សាយ​ក្នុង​ការបន្ត​បោះផ្សាយ​មូល​ប​ត្រ​បំណុល​រដ្ឋ​ក្នុង​ទឹកប្រាក់​ ២០០​ លាន​ដុល្លារ​ដែល​គ្រោង​នឹង​ចាប់ផ្តើម​ពី​ខែមករា​នេះ​តទៅ​។

​យោងតាម MEF កាលពី​ថ្ងៃទី​ ១៧ ខែ​មករា​ បង្ហាញ​ពី​ផែនការ​បោះផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ២០០​ លាន​ដុល្លារ ក្នុង​ឆ្នាំ​ ២០២៣​ នេះ​។​

​លោក ហុង សុ​ហួរ អគ្គនាយក CSX បាន​ថ្លែងប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៩ ខែមិថុនា​ថា ក្រុមការងារ​របស់លោក​កំពុងធ្វើការ​ជាមួយ​ក្រុមការងារ​រប​ស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដើម្បី​ចាប់ផ្តើម​ដំណើរការ​នៃ​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​រដ្ឋ​នេះ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ ដើម្បី​ចូលរួម​ជាមួយ NBC សំដៅ​ធ្វើយ៉ាងណា​កៀរគរ​ថវិកា​នេះ​ទៅតាម​ផែនការ​។

​លោក​ថា​៖ «​យើង​កំពុងធ្វើការ​ជាមួយ​ក្រុមការងារ​រប​ស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដើម្បី​ពិនិត្យ​មើលថា ពេលណា​យើង​អាច​ចាប់ផ្តើម​បោះផ្សាយ​បាន​។​ជាមួយ​គឺ​យើង​អាច​ចូលរួមបាន​ក្នុងពេល​ឆាប់ៗ​គឺ​ ១ ​ខែ ឬ​ ២​ ខែ​ខាងមុខនេះ​។ យើង​សង្ឃឹមថា នៅពេលដែល​យើង​ចូលរួម​បោះផ្សាយ គឺ​យើង​នឹងចូលរួម​ជាមួយ​ធនាគារជាតិ​ដើម្បី​សម្រេចបាន​គោល​ដៅ​បោះផ្សាយ​ទៅតាម​ផែនការ​»​។​

 

​លោក មាស សុខ​សេន​សាន អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ​១៨ ​ខែមករា​ថា ជាមួយនឹង​ទឹកប្រាក់​ ២០០ ​លាន​ដុល្លារ​អាមេរិក​នៃ​មូល​ប​ត្រ​រដ្ឋ​នេះ គឺជា​ទំហំ​ទឹកប្រាក់​ថ្មី​បន្ថែម​លើ​ទំហំ​គ្រោង​បោះផ្សាយ​ប្រមាណ ៣០០ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ​២០២២​។​

​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​ ២៦ ខែមិថុនា​បានធ្វើ​ការផ្សាយ​នៅលើ CSX អំពី​ការបោះ​ផ្សាយ​មូល​ប​ត្រ​បំណុល​រដ្ឋ​តាមរយៈ NBC ជាមួយ​ទំហំ​បោះផ្សាយ​សរុបៈ ៤ ០០០ ​ឯក​តា ថ្លៃ​បោះផ្សាយៈ ៩៨៦,២៣០ ​រៀល​/​ឯក​តា​ដែលមាន​ចំនួន​ឥណប្រតិទាន​រយៈពេល​ ៣ ​ឆ្នាំ (២០២៣-២០២៦) និង​អត្រា​គូ​ប៉ុង​គឺ ៤,៥០% ក្នុង ១ ​ឆ្នាំ​ដែលមាន​ចំនួន​ដង​នៃ​ការទូទាត់​គូ​ប៉ុង​គឺ ២​ ដង​៕