Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

Elon Musk កំពុងមានបំណងទិញយកក្រុមហ៊ុន Coca-Cola ព្រមទាំងមានបំណងបញ្ចូលសារធាតុកូកាអ៊ីនថែមទៀត

Admin Alynana | Apr 28, 2022
Elon Musk កំពុងមានបំណងទិញយកក្រុមហ៊ុន Coca-Cola ព្រមទាំងមានបំណងបញ្ចូលសារធាតុកូកាអ៊ីនថែមទៀត
Clinic narith

(បរទេស)៖ ប៉ុន្មានថ្ងៃបន្ទាប់ពីទិញ Twitter បានសម្រេច លោក Elon Musk ស្រាប់តែបង្ហោះសារហាក់ដូចជាចង់ទិញយកក្រុមហ៊ុនភេសជ្ជៈលំដាប់ពិភពលោក Coca-Cola ជាជម្រើសបន្ទាប់របស់លោក ព្រមទាំងលើកឡើងថាចង់បញ្ចូលសារធាតុកូកាអ៊ីនចូលទៅក្នុងភេសជ្ជៈ Coca-Cola ថែមទៀតផង។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។

គួរជម្រាបដែរថា កាលពីថ្ងៃអង្គារ Musk ទើបតែទិញយកក្រុមហ៊ុន Twitter ទាំងមូលក្នុងតម្លៃប្រហែល ៤៤ពាន់លានដុល្លាអាមេរិក ប្រហែល ៥៤.២០ដុល្លាក្នុងមួយហ៊ុនដោយគិតជាសាច់ប្រាក់សុទ្ធ។ យ៉ាងណាមិញសម្រាប់ការបង្ហោះរបស់ Elon Musk យើងមិនទាន់ដឹងច្បាស់នោះថាលោកគ្រាន់តែមានបំណងចង់លេងសើច ឬមួយក៏និយាយមែនទែននោះ៕