Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

Elon Musk កំពុងស្វែងរកវិនិយោគិនធំៗដើម្បីចូលរួមក្នុងការទិញយក Twitter ខណៈដែលលោកនឹងកាត់បន្ថយការបោះទុនតិចតួច

Admin Alynana | May 04, 2022
Elon Musk កំពុងស្វែងរកវិនិយោគិនធំៗដើម្បីចូលរួមក្នុងការទិញយក Twitter ខណៈដែលលោកនឹងកាត់បន្ថយការបោះទុនតិចតួច
Clinic narith

(បរទេស)៖ លោក Elon Musk កំពុងពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគធំៗ និងបុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់អំពីការទទួលយកហិរញ្ញប្បទានបន្ថែមទៀតសម្រាប់ការទិញយក Twitters Inc ក្នុងតម្លៃ ៤៤ពាន់លានដុល្លាអាមេរិករបស់លោក និងការចងភ្ជាប់ទ្រព្យសម្បត្តិរបស់លោកក្នុងចំនួនតិចតួចនៅក្នុងកិច្ចព្រមព្រៀងនេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។

Musk គឺជាមហាសេដ្ឋីដែលមានជាងគេបំផុតរបស់ពិភពលោក ដោយទស្សនាវដ្តី Forbes បានប៉ានប្រមាណទ្រព្យសម្បត្តិរបស់លោកមានប្រហែល ២៤៥ពាន់លានដុល្លាអាមេរិក ប៉ុន្តែទ្រព្យសម្បត្តិរបស់លោកភាគច្រើនត្រូវបានចងភ្ជាប់នៅក្នុងភាគហ៊ុនរបស់ Tesla Inc ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គីសនីដោយស្ថិតនៅក្រោមការដឹកនាំរបស់លោក។ ខណៈកាលពីសប្តាហ៍មុន Musk បានបង្ហើបថាលោកបានលក់ភាគហ៊ុន Tesla ដែលមានតម្លៃ ៨.៥ពាន់លានដុល្លាអាមេរិក បន្ទាប់ពីកិច្ចព្រមព្រៀងរបស់លោកដើម្បីទិញយក Twitter។

យោងតាមប្រភពមួយចំនួនបានលើកឡើងថា វិនិយោគិនធំៗដូចជាក្រុមហ៊ុនភាគហ៊ុនឯកជន មូលនិធិការពារហានិភ័យ និងបុគ្គលដែលមានទ្រព្យសម្បត្តiខ្ពស់កំពុងពិភាក្សាជាមួយ Musk អំពីការផ្តល់ហិរញ្ញប្បទានសមធម៌ដែលពេញចិត្តសម្រាប់ទិញយក។ ខណៈដែលភាគហ៊ុនសមធម៌ (Prefered Equity) នឹងបង់ភាគលាភថេរពី Twitter តាមរបៀបដូចគ្នាដែលមូលបត្របំណុល ប្រាក់កម្ចីបង់ការប្រាក់ទៀតទាត់ ប៉ុន្តែនឹងស្របតាមតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន។

ដោយក្នុងនោះមានបណ្តាលក្រុមហ៊ុនវិនិយោគដែលចូលរួមដូចជា Apollo Global Management Inc និង Ares Management Corp ស្ថិតក្នុងចំណោមក្រុមហ៊ុនភាគហ៊ុនឯកជនផ្សេងទៀតដែលបានពិភាក្សាអំពីការផ្តល់ហិរញ្ញប្បទាននេះ។

ទន្ទឹមនឹងនេះ Musk ក៏កំពុងពិភាក្សាជាមួយនឹងម្ចាស់ភាគហ៊ុនធំៗមួយចំនួនរបស់ Twitter អំពីលទ្ធភាពនៃការផ្ទេរភាគហ៊ុនរបស់ពួកគេទៅក្នុងកិច្ចព្រមព្រៀងនេះជាជាងការដកប្រាក់ចេញផងដែរ។ ខណៈដែលអតីតនាយកប្រតិបត្តិ Twitter និងជាសមាជិកក្រុមប្រឹក្សាភិបាលបច្ចុប្បន្នគឺលោក Jack Dorsey កំពុងត្រួតពិនិត្យថាតើលោកនឹងផ្លាស់ប្តូរទិសដៅរបស់ Musk ដែរឬទេ។

ដោយឡែកនៅក្នុងការទិញយកនេះ Musk បានបង្ហោះសារថាលោកនឹងព្យាយាមរក្សាអ្នកវិនិយោគជាច្រើននៅក្នុង Twitter តាមដែលអាចធ្វើបាន នៅពេលដែលលោកយកក្រុមហ៊ុននេះជាក្រុមហ៊ុនឯកជន៕