
យោងតាមសេចក្តីប្រកាសរបស់រដ្ឋមន្ត្រី ( ក្រសួងសុខាភិបាល ) ស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា នៅព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២០ នេះ។
ក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីព្យាបាលជាសះស្បើយ និងមិនមានករណីវីជ្ជមានវីរុសកូវីដ១៩ថ្មីឡើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបនៅ ៩៨ នាក់ដដែល ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលនៅសល់ចំនួន ២៤ នាក់ដដែល រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២ នាក់ ៕
By: LNN