Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកម្ពុជា នឹងកំណត់យកថ្ងៃឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំ តាមការសន្យា

Sang Kim | Jul 08, 2020
សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកម្ពុជា នឹងកំណត់យកថ្ងៃឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំ តាមការសន្យា
Clinic narith

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជម្រុញឲ្យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត័្ន ដឹកនាំការប្រជុំគណៈកម្មការប្រយុទ្ធ និងជំងឺកូវីដ-១៩ ឲ្យបានឆាប់ដើម្បីដោះស្រាយលើបញ្ហាការសងថ្ងៃឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំតាមការសន្យា ដែលយើងបានពន្យា ។

សម្តេចតេជោ បានបញ្ជាក់ថា៖នៅខាងប្រទេសថៃគេបានសងហើយ ចំណែកកម្ពុជាយើងគប្បីត្រូវបាននូវការសង ប៉ុន្តែកុំឲ្យជាន់គ្នានឹងប្រទេសថៃ យើងត្រូវសងតាមការសន្យា ពីព្រោះ ជម្ងឺកូវីដ-១៩ កម្ពុជា យើងនៅអាចត្រួតត្រាបានហើយ ។

ចំណុចនេះខាងក្រសួងអប់រំយុវជន និងកីឡាសម្តេច បានអនុញ្ញាត ឲ្យមានប្រឡងបានដូចជា ខាងឯកជន និងប្រឡងគ្រូ និងប្រឡងមួយចំនួនផ្សែងទៀត ។ដូច្នេះ តាមការសន្យាការសងថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំ ជូនដល់ប្រជាពលរដ្ឋ កម្មករ  មន្រ្តីរាជការ បុគ្គលិក ទាំងរដ្ឋ និងឯកជន

អាចថា៖ នៅចុងខែ កក្កដា និង ដើមខែសីហា ឆ្នាំ ២០២០ ។បើសិនជាកិច្ចប្រជុំបានឯកភាពគ្នាហើយ នឹងចេញអនុក្រិត្យ  កំណត់ថ្ងៃឈប់សម្រាកជំនួសឲ្យថ្ងៃចូលបុណ្យចូលឆ្នាំ ចំនួន ៥ ថ្ងៃ បានសេចក្តីថា៖ ឈប់សម្រាក ១សប្តាហ៍តែម្តង រួមបញ្ចូលទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។