Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ០១ ករណីជា មន្ដ្រីការទូតជនខ្ពស់សហរដ្ឋអាមេរិប្រចាំនៅកម្ពុជា

Sang Kim | Aug 04, 2020
ក្រសួងបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ០១ ករណីជា មន្ដ្រីការទូតជនខ្ពស់សហរដ្ឋអាមេរិប្រចាំនៅកម្ពុជា
Clinic narith

យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នេះបានអោយដឹងថា ក្រសួងបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ០១ ករណីបន្ថែមទៀតកាលពីថ្ងៃទីម្សិលមិញ។ ដូចនេះធ្វើអោយចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជាកើនឡើងដល់ ២៤១ នាក់ (រាប់ទាំងអ្នកជាសះស្បើយ) ក្នុងនោះមានស្រី៤៦ នាក់ និងបុរស១៩៥ នាក់។

ករណីដែលរកឃើញថ្មីនេះគឺជាបុរសជនជាតិអាមេរិកកាំង ដែលជាមន្ដ្រីការទូតជនខ្ពស់សហរដ្ឋអាមេរិប្រចាំនៅកម្ពុជា ។

តាមសេចក្ដីជូនព័ត៌មានដដែល ក្រសួងក៏បានរកឃើញអ្នកព្យាបាលជាសះស្បើយអ្នកជំងឺចំនួន ០៣ នាក់ផងដែរ សម្រាក់ថ្ងៃជាមួយគ្នានេះ។ដែលក្នុងនោះមានបរុសជនជាតិខ្មែរ០២ នាក់ និងបុរសជនជាតិអាមេរិកកាំង០១ នាក់ផងដែរ។ បច្ចុប្បន្នអ្នកជំងឺដែលនៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យមានសរុប ៣៩ ដែលកំពុងទទួលបាលការព្យាបាលយ៉ាងយកចិត្ដទុកដាក់ពីសំណាក់ក្រុមគ្រួពេទ្យជំនាញ។ ដើម្បីទទួលជា្របព័ត៌មានកាន់តែច្បាស់ សូមពិនិត្យសេចក្ដីជូនព័ត៌មានរបស់ក្រសួងខាងក្រោម៖

5AC65CB3-BC5D-42DA-8852-4088DEFFD4126CDD8E48-7EB3-408E-99FE-F5DB77C6B20B