Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ភាពខុសប្លែកគ្នារវាងពន្ធប្រថាប់ត្រា និងពន្ធអចលនទ្រព្យដែលយើងត្រូវដឹង

Sang Kim | Sep 10, 2020
ភាពខុសប្លែកគ្នារវាងពន្ធប្រថាប់ត្រា និងពន្ធអចលនទ្រព្យដែលយើងត្រូវដឹង
Clinic narith

នៅព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានពន្ធដារបានផ្សាយផ្ទាល់ពីកម្មវិធី ពន្ធដារកម្ពុជា ស្តីពីពន្ធប្រថាប់ត្រាលើអចលនទ្រព្យ ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ដែលមានការចូលរួមផ្តល់ជាយោបល់ជាមួយ លោក ង៉ែត ឆៃលាង អនុប្រធាននាយកដ្ឋានពន្ធអចលនទ្រព្យនិងអចលនទ្រព្យនិង លោក រស់ សារ៉ាក់ ប្រធានការិយាល័យពន្ធអចលនទ្រព្យនៃអគ្គនាយដ្ឋានពន្ធដារ។

ថាតើពន្ធប្រថាប់ត្រានិងពន្ធលើអចលនទ្រព្យខុសគ្នាដូចម្តេច?

ពន្ធប្រថាប់ត្រាគឺជាប្រភេទពន្ធមួយដែលត្រូវប្រមូលការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន និងការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូនឬយានយន្ដគ្រប់ប្រភេទ ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវា ដែលប្រើប្រាស់ថវិការដ្ឋ លិខិតមានលក្ខណៈគតិយុត្ត ជាអាទិ៍ លិខិតស្ដីពីការបង្កើតក្រុមហ៊ុន លិខិតស្ដីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ឬការបិទក្រុមហ៊ុន។

ពន្ធប្រថាប់ត្រាលើអចលនទ្រព្យត្រូវកំណត់តាមអត្រា៤%ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ឬការការផ្ទេរសិទ្ធិកាន់កាប់កាប់អចលនទ្រព្យដែលជាសំណង់ ឬ/និងដីក្រោមរូបភាពជាការលក់ ការដោះដូរ ឬការទទួលអំណោយ។ ហើយភាគីដែលជាម្ចាស់កម្មសិទ្ធិករ ឬអ្នកទិញ អចលនទ្រព្យ (អ្នកទទួលកម្មសិទ្ធិ) ដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់មានភារៈកិច្ចត្រូវបង់ពន្ធប្រថាប់ត្រាជូនរដ្ឋ។

ចំពោះពន្ធលើអចនលទ្រព្យនេះត្រូវបានប្រមូលជាប្រចាំឆ្នាំសម្រាប់តែអនលទ្រព្យដែលស្ថិតនៅក្នុងភូមិសាស្ត្រនៃរដ្ឋបាលខណ្ខនៃរាជធានីភ្នំពេញនិងរដ្ឋបាលក្រុង។ ដោយបានប្រមូលជាប្រចាំឆ្នាំសម្រាប់តែអនលទ្រព្យណាដែលស្ថិតនៅក្នុងភូមិសាស្ត្រនៃរដ្ឋបាលខណ្ខនៃរាជធានីភ្នំពេញនិងរដ្ឋបាលក្រុង។ សម្រាប់អត្រានៃការបង់ពន្ធគឺមាន០.១%ដែលត្រូវបានកំណត់តម្លៃដោយគណៈកម្មធិការដែលជាសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយការបង់ពន្ធនេះត្រូវបានបង់ជារៀងរាល់ឆ្នាំគឺត្រូវចាប់ផ្តើមបង់ពីថ្ងៃទី០១រហូតដល់ថ្ងៃទី៣០ ខែកញ្ញានៃឆ្នាំនីមួយៗ។

ដូច្នេះពន្ធទាំងពីរនេះគឺមានលក្ខណៈប្រភេទពន្ធអលនទ្រព្យដូចគ្នា ហើយពន្ធទាំងពីរនេះមានភាពខុសគ្នាត្រង

ពន្ធប្រថាប់ត្រាកើតមានឡើងនូវពេលមានការផ្ទេរកម្មសិទ្ធទើបមានការបង់ពន្ធ រីឯពន្ធលើអចលនទ្រព្យគឺកើតមានការបង់ពន្ធចំពោះអចលនទ្រព្យណាដែលមានការជាប់ពន្ធលើអចនលទ្រព្យដែលត្រូវបង់ពន្ធក្នុងមួយឆ្នាំៗម្តង។

ប្រភព៖អគ្គនាយកដ្ឋានពន្ធដារ