Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឯកឧត្តម សុខ សុភ័ក្ដ្រ ចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្ដីពីការចរចាពាណិជ្ជកម្ម

Sang Kim | Sep 11, 2020
ឯកឧត្តម សុខ សុភ័ក្ដ្រ ចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្ដីពីការចរចាពាណិជ្ជកម្ម
Clinic narith
ឯកឧត្តម សុខ សុភ័ក្ដ្រ ចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្ដីពីការចរចាពាណិជ្ជកម្ម 
នៅថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២០ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម សិក្ខាសិលាស្តីពីការចរចាពាណិជ្ជកម្ម បានរៀបចំឡើងដោយគម្រោងគាំទ្រធ្វើសមាហរណកម្មតំបន់អាស៊ាន ជំនួយពាណិជ្ជកម្មកម្ពុជា (ARISE+Cambodia)។ សិក្ខាសិលារយៈពេល ២ថ្ងៃនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតអាល្លឺម៉ង់ និងស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។
 
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនពីប្រវត្តិនៃការចូលរបស់កម្ពុជាជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ដោយកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចដំបូងបង្អស់ដែលបានក្លាយជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤។ នៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីនេះ កម្ពុជាបានបង្កើនសមត្ថភាពរបស់ខ្លួនបន្តិចម្ដងៗ ហើយនៅឆ្នាំ ២០១៧ កម្ពុជាបានដើរតួជាអ្នកសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងបានដឹកនាំក្រុមប្រទេសនេះក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីអង្គការពាណិជ្ជកម្មពិភពលោកលើកទី១១ នៅប្រទេសអាហ្សង់ទីនផងដែរ។
 
ទោះជាយ៉ាងនេះក្ដី ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនពីសារៈសំខាន់ក្នុងការបន្តអភិវឌ្ឍន៍សមត្ថភាពក្នុងការចរចាពាណិជ្ជកម្ម ជាពិសេសក្នុងខណៈពេលដែលកម្ពុជាកំពុងតែចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយនឹងដៃគូ ដែលទាមទាឲ្យកម្ពុជាធ្វើការត្រៀមខ្លួនឲ្យបានច្បាស់លាស់ទាំងគោលដៅនយោបាយ ការវិភាគផលចំណេញនិងផលប៉ះពាល់ យុទ្ធសាស្ត្រចរចា និង សមត្ថភាពចរចារបស់មន្ត្រីចរចាផ្ទាល់ ដើម្បីទាញយកផលប្រយោជន៍ឲ្យបានពេញលេញពីការចរចា។ ដូចនេះ សិក្ខាសាលាស្តីពីការចរចារពាណិជ្ជកម្មនេះ គឺជាការអន្តរាគមន៍ទាន់ពេលវេលាមួយសម្រាប់កម្ពុជា ក្នុងការពង្រឹង និងពង្រីកសមត្ថភាពចរចារបស់កម្ពុជា។
 
សិក្ខាសិលានេះជាផ្នែកមួយនៃគម្រោងក្រោមជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុបប្រចាំកម្ពុជា និងក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) ដោយមានអ្នកចូលរួមសរុបជាង ១០០នាក់មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធ មួយចំនួន៕118960844_3645727578773427_1364662488152327376_o118956735_3645727668773418_6445656075550118531_o118909818_3645727582106760_4432409784422128095_o